adverise with khmeread 1

អ្នក​បេះដូង​ខ្សោយ​ហាម​ទៅ​ដេក​សណ្ឋាគារ​មួយ​នេះ​!

​    ​សណ្ឋាគារ Nature Vive Skylodge ក្នុង​ទីក្រុង Cusco ប្រទេស​ប៉េ​រូ ត្រូវបាន​បង្កើតឡើង​ពី​បំពង់​កញ្ចក់​ដែល​ភ្ជាប់​ទៅនឹង​ជម្រាលភ្នំ កម្ពស់ ១៣១២ ម៉ែត្រ​នៅលើ​ជ្រលង Sacred Valley ដ៏​ស្រស់ស្អាត ទី​ដែល​ធ្លាប់ជា​បេះដូង​នៃ​ចក្រភព​អ៊ី​ន​កា (Inca Empire)​។ ការដែល​បាន​ទៅដល់​សណ្ឋាគារ​នេះ​គឺអាច​ចាត់ទុកថា​ជាការ​ផ្សងព្រេង​មួយ​ទៅហើយ ប៉ុន្តែ​នៅពេល​បាន​ចូល​ទៅដល់​ក្នុង​បំពង់​ស្នាក់នៅ​របស់​សណ្ឋាគារ​នេះ អ្នក​ដែល​ចូល​ចិត្តការ​ផ្សងព្រេង​នឹង​អាច​មើលឃើញ​ទស្សនីយភាព​ដូច​នៅលើ​ឋានសួគ៌​យ៉ាង​អ​ញ្ជឹ​ង​។

​    ​បន្ទប់​បំពង់​កញ្ចក់​នីមួយៗ​ដែលមាន​ទំហំ ៧,៣ ម៉ែត្រ គុណ ២,៤ ម៉ែត្រ​ត្រូវបាន​សង់​ឡើង​ពី​គ្រោង​អាលុយមីញ៉ូម និង​កញ្ចក់​ប៉ូ​លីកា​បូ​ណា​ដែល​ធន់​នឹង​អាកាសធាតុ​។ បំពាក់​ជាមួយនឹង​គ្រែ​ចំនួន​បួន កន្លែង​ញ៉ាំ​អាហារ​តូច​មួយ និង​បន្ទប់ទឹក​មួយ​ដាច់ដោយឡែក បន្ទប់​សណ្ឋាគារ​នេះ​អាចដាក់​មនុស្ស​បាន​៨​នាក់​។ ជញ្ជាំង​កញ្ចក់​អនុញ្ញាតិ​ឱ្យ​អ្នកស្នាក់នៅ​មើលឃើញ​ទេសភាព​ជ្រលង​បាន​រហូតដល់​ទៅ ៣៦០ ដឺ​ក្រេ ខណៈ​បំពង់ខ្យល់​ចេញចូល​ចំនួន ៤ អាចឱ្យ​ខ្យល់​បរិសុទ្ធ​តំបន់ភ្នំ​បក់​ចូលមកក្នុង​យ៉ាង​ត្រជាក់​។ ពូក​គុណភាព​ខ្ពស់ កម្រាលពូក​សាច់​ក្រណាត់​លេខ​មួយ ខ្នើយកើយ​ដ៏​ទន់​ល្មឿយ ភួយ​និង​វាំងនន​សម្រាប់​បិទបាំង​ជា​លក្ខណៈ​ឯកជន​នឹង​ធានា​ឱ្យ​អ្នក​គេង​សណ្ឋាគារ មាន​ផាសុកភាព​ដោយ​ពុំ​បារម្ភ​អ្នកផង​លួច​មើល​សកម្មភាព​ក្នុង​បន្ទប់​នោះឡើយ​។

​    ​សណ្ឋាគារ​នេះ​អះអាងថា បន្ទប់​របស់ខ្លួន​មាន​សុវត្ថិភាព ១០០% តែ​អ្នក​ខ្សោយបេះដូង​ហាម​មិនឱ្យ​គេង​បន្ទប់​នេះ​ទេ​។ សម្រាប់​តម្លៃ​វិញ គឺ​គេង​មួយ​យប់​គិតថ្លៃ ៣០០ ដុល្លារ​៕

 

adverise with khmeread
ប្រភព៖ OTC

មតិយោបល់