adverise with khmeread 1

សម្រាប់​អ្នក​ខ្វះខាត​ចំណេះដឹង​ផ្នែក IT! មុននឹង​ទិញ Laptop ត្រូវ​មើល​ចំណុច​៥​នេះ ធានា​ទិញ​ហើយ​ត្រូវចិត្ត​ស្តូក​

    ​ការប្រើប្រាស់ Laptop នាពេល​បច្ចុប្បន្ន​របស់​សិស្ស និស្សិត និង​បុគ្គលិក​ក្រុមហ៊ុន ឬ​មន្ត្រីរាជការ​កំពុងមាន​ការពេញនិយម​ខ្លាំង ហើយ​តម្លៃ​ទៀតសោត​ក៏​ថោក​សមរម្យ​អាច​ទទួលយកបាន​។ មាន​និស្សិត​ក៏ដូចជា​ប្រជាពលរដ្ឋ​មួយចំនួន​បាន​យក​ថវិកា​ទៅ​បោះចោល​លើ​ការទិញ Laptop ដោយ​មិន​ផ្គាប់​តាម​ការពេញចិត្ត​របស់​ខ្លួន​ដោយសារ​កង្វះខាត​ចំណេះដឹង​ផ្នែក IT​។​

​    ​អ្នកទិញ​មួយចំនួនធំ​មិនបាន​ផ្ដោតលើ​គ្រឿងបន្លាស់​ថា​តើ​ទំហំ​របស់​វា​ធំ​ដល់​កម្រិតណា​ទេ ភាគច្រើន​សួររក​របស់ Brand និង​មាន​ការធានា ហើយ​និង​រូបរាង​របស់​វា​។ រូបរាង​គ្រាន់តែ​ជា​សំបក​ខាងក្រៅ ប៉ុន្ដែ​នៅពេល​ទិញយក​មកប្រើប្រាស់​មិនអាច​ផ្គាប់ចិត្ត​ខ្លួនឯងបាន​ដោយសារ​គ្រឿង​តូច​ពិបាក​ប្រើ​។​

​    ​ទាំងនេះ​គឺជា​ចំណុច​ដែល​អ្នក​មិនគួរ​មើលរំលង​នៅពេល​ទិញ​កុំព្យូទ័រ​៖

​    ​១. CPU ៖ CPU ជា​ផ្នែក​មួយ​នៃ​ការជំរុញ​ល្បឿន​កុំព្យូទ័រ​មួយ មាន​តួនាទី​ធំ​ក្នុងការ​ដំណើរការ​កម្មវិធី​ជាច្រើន​ទៀត​។ សមត្ថភាព CPU បច្ចុប្បន្ន​របស់ Laptop មាន​ទំហំ​ខ្ពស់​ជា​ប្រភេទ Core i ឡើង​ទើប​ល្អ​។ ឧទាហរណ៍ Core i3, Core i5,  ឬ Core i7​ជាដើម​។ ដូចនេះ​បើ​អាចទៅរួច អ្នក​គួរ​ជ្រើស​យក CPU ប្រភេទ Core i ឡើងទៅ ដោយសារតែ​ប្រព័ន្ធ Windows សព្វថ្ងៃ​ឡើងទៅ​ដល់ Windows 10 ហើយ​។​

​    ​២. Ram ៖ Ram មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ឱ្យ​កុំព្យូទ័រ​ដំណើរការ​លឿន ជាពិសេស​គឺ​សម្រាប់​ដំណើរ ការ​កម្មវិធី​ធំៗ​មួយចំនួន​។ Ram ជា​បន្ទះ​មួយ​ប្រភេទ​ហៅថា​អង្គ​ចងចាំ​បណ្ដោះអាសន្ន សម្រាប់​រក្សា​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​របស់​អ្នក ខណៈពេលដែល​វា​កំពុងដំណើរការ​។ ដូច្នេះ​គប្បី​យើង​ត្រូវ​ជ្រើសរើស ប្រភេទ Ram ស៊េរី​ខ្ពស់​យ៉ាងហោចណាស់ DDR3 គួបផ្សំ​ជាមួយ ទំហំ Ram អាច​ចាប់ពី ៤ ជី​ហ្គា​បៃ​ឡើងទៅ​។​

​    ​៣. VGA ៖ VGA គឺជា​ផ្នែក​មួយ​សម្រាប់​ទាញ​ទិន្នន័យ​មក​បង្ហាញ​លើ​អេក្រង់ ដែល​យើង​និយម​ហៅថា​ក្រាហ្វិក​។ ជាទូទៅ​ប្រសិនបើ​អ្នក​មិនមែនជា​អ្នក​គូរ​ប្លង់ ឬ​រូបភាព​ទេ គួរ​ជ្រើសរើស​ទំហំ​ក្រាហ្វិក ១២៨ មេ​ហ្គា​បៃ​បាន​ហើយ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ការងារ​ជា​អ្នក Design វិញ​សូម​ជ្រើសរើស​ចាប់ពី ១ ជី​ហ្កា​បៃ ទៅ ២ ជី​ហ្កា​បៃ ទើប​ល្អ​។​

​    ​៤. ថ្ម ៖ ថ្ម​សំខាន់​ណាស់​សម្រាប់​កុំព្យូទ័រ​ក្នុង​ការយកទៅ​កន្លែង​ណាមួយ​ប្រើប្រាស់​។ ជាទូទៅ​ថ្ម​កុំព្យូទ័រ​យួរដៃ​មាន​គ្រាប់​ថ្ម ៦ Cell ដោយ​ក្នុង​មួយ Cell មាន​ទំហំ ១ ម៉ឺន​មិ​ល្លី​អំពែ​ល​ម៉ោង ដូច្នេះ​ប្រសិនបើ​ចំនួន Cell កាន់តែច្រើន​ការប្រើប្រាស់​ក៏បាន​យូរ​តាម​នឹង​ដែរ​។​

​    ​៥. ប័​ណ្ឌ​ធានា ៖ ការធានា​ត្រូវតែមាន​សម្រាប់​កុំព្យូទ័រ​ថ្មី យ៉ាងហោចណាស់ ១ ឆ្នាំ​ឡើងទៅ​។ ប៉ុន្ដែ​សម្រាប់​អ្នកទិញ​កុំព្យូទ័រ​មួយ​ទឹកជា​ទូរ​ទៅ​គេ​ធានា​ឱ្យ ១ សប្ដាហ៍ ដូច្នេះ​ក្នុង​មួយ​សប្ដាហ៍​ត្រូវ​តេស្ដ​ឱ្យ​អស់ដៃ​ដើម្បី​រក​បញ្ហា​យកទៅ​ដូរ​គេ​ភ្លាមៗ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់