adverise with khmeread Untitled 1

ព័ត៌មាន​បន្ថែម​ស្តីពី ​បុរស​ជនជាតិ​អូស្ត្រាលី​ដេកស្លាប់​ក្នុងផ្ទះ​សំណាក់​ទន្លេសាប​ដោយ​ប្រើ​ថ្នាំញៀន​

    ភ្នំពេញ ៖ បុរស​ជនជាតិ​អូស្ត្រាលី​ដែល​ដេកស្លាប់​ក្នុង​បន្ទប់ទឹក​កាលពី​ព្រឹក​ថ្ងៃទី​១ ​ធ្នូ​ ឆ្នាំ​២០១៦ ​នៅផ្ទះ​សំណាក់​ទន្លេសាប​លេខ​៤-៦ បន្ទប់​២០២ ផ្លូវ​១០៤ ភូមិ​៨ សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ ដោយសារតែ​បាន​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា សព​ឈ្មោះ ALLEN  MARKWAYNE ភេទ​ប្រុស​ ឆ្នាំ​កំណើត​២០.១០.១៩៦០​ កាន់​លិខិតឆ្លងដែន​ N9142714 ​មុខរបរ​ទេសចរណ៍​ស្នាក់នៅ​ផ្ទះសំណាក់​ខាងលើ​។​

    បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ចុះ​ពិនិត្យ​រកឃើញ នៅ​កន្លែងកើតហេតុ​រួមមាន ម្សៅ​ពណ៌​ស​២​កញ្ចប់​តូច​,​ ដែកកេះ​២​ និង​ទុយ​យោ​៩​។ ​ក្រោយមក​បាន បូមទឹក​នោម​សព​ពិសោធន៍ ជា​លទ្ធផល​មាន​សារធាតុ​ញៀន​ប្រភេទ​ម៉ក​ហ្វី​ន​និង​មេ​តំ​ហ្វេ​តា​មីន​។​

    សមត្ថកិច្ច​បន្តថា ដំបូង​អ្នក​សំអាត​បន្ទប់​ធុំ​ក្លិនស្អុយ​ពី​បន្ទប់​២០២​ក៏​រុញ​ទ្វារ​ឃើញ​ជាប់​សោ​ហើយ​ទៅយក​សោ​មកចាក់​ឃើញ​ជនរងគ្រោះ​ស្លាប់​ដេក​ផ្កាប់មុខ​ក្នុង​បន្ទប់ទឹក​ក៏​​រាយការណ៍​ប្រាប់​ប៉ូលិស​មូលដ្ឋាន។ ​ក្រោយពី​ពិនិត្យ​គឺ​ស្លាប់​ដោយ​គាំងបេះដូង​បណ្តាលមកពី​ការប្រើប្រាស់​សារធាតុ​ញៀន​ម៉ក​ហ្វី​ន ​និង​មេ​តំ​ហ្វេ​តា​មីន​លើស​កម្រិត ហើយសព​ដំកល់​នៅ​ពេទ្យរុស្ស៊ី៕


           

adverise with khmeread

មតិយោបល់