adverise with khmeread Unnamed

ប្រទះឃើញ​សព​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​អណ្តែត​ទឹក​នៅ​កោះ​ស្តេច​

    កោះកុង ៖ មាន​សាកសព​មនុស្ស​ប្រុស​ម្នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​អណ្តែត​មក​ទើរ​ជាប់ កា​ឆាំង​ចិញ្ចឹម​ត្រី​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅ​ជិត​ផែ​កោះ​ស្តេច ចំណុច​ផែ​ចិញ្ចឹម​ត្រី​របស់ ប្រជាពលរដ្ឋ ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​ជំនាញ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ស្តេច កងរាជអាវុធហត្ថ​ស្រុក អាជ្ញាធរ​ភូមិ​-​ឃុំ ចុះ​ធ្វើការ​ពិនិត្យ​សព​ពុំ​ស្គាល់​អ​ត្ត​សញ្ញាណ​។​

    ក្រោយ​ពិនិត្យ​សព​រួច និង​តាម​ការសន្និដ្ឋាន​របស់​គ្រូពេទ្យ សព​ស្លាប់​ដោយសារ​លង់ទឹក​។​ បច្ចុប្បន្ន សព​ត្រូវបាន​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ និង​ប្រជាពលរដ្ឋ យកទៅ​បូជា នៅ​វត្ត​កោះ​កែវ​មរកត​ (​វត្ត​កោះ​ស្តេច​)៕

adverise with khmeread

មតិយោបល់