adverise with khmeread 1

និស្សិត​សាកលវិទ្យាល័យ Exeter រាប់ពាន់នាក់​នាំគ្នា​ស្រាត​សល់​គ្រឿងក្នុង​ដើម្បី​បម្រើ​ផ្នែក​សប្បុរសធម៌​

    ​និស្សិត​រាប់ពាន់នាក់​ហាក់​គ្រប់គ្រង​ខ្លួនឯង​លែង​ជាប់​នៅក្នុង​ពិធីជប់លៀង​បែប​អាស​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការរួម​ភេទ​ដោយ​សុវត្ថិភាព និង​រៃអង្គាស​ប្រាប់​សម្រាប់​អង្គការ​សប្បុរស​។​

​    ​អ្នកចូលរួម​ជាង ៣០០០ នាក់​មកពី​សាកលវិទ្យាល័យ University of Exeter បាន​ទុក​ភាព​ខ្មាសអៀន​របស់​ពួកគេ​ម្តុំ​នៅ​ព្រឹត្តិការណ៍ Safer Sex Ball នៅ​មជ្ឈមណ្ឌល Torquay Riviera Centre កាលពី​ថ្ងៃទី ២៨ វិច្ឆិកា​។​

​    ​នារីៗ​នាំគ្នា​ស្លៀក​ឈុត​ក្នុង​គ្រប់គ្នា ខណៈ​បុរសៗ​នាំគ្នា​តែងខ្លួន​ជា​ជនភាគតិច​នៅ​កម្មវិធី​ដ៏​ស្រើបស្រាល ដោយ​រួមបញ្ចូល​ទាំង​ការ​រាំ​ដោះអាវ​ខោ​បន្តិច​ម្តងៗ​ទៀតផង​។​

​    ​ព្រឹត្តិការណ៍ Safer Sex Ball បាន​ជួយ​រៃអង្គាស​លុយ​បាន​រាប់ម៉ឺន​ដុល្លារ​សម្រាប់​ផ្នែក​សប្បុរសធម៌​ជាង ២៣ ឆ្នាំ​មកហើយ​។ មួយ​ក្នុងចំណោម​អង្គ​ការដែល​ទទួលបាន​ប្រាក់​នេះ​គឺ​អង្គការ Eddystone Trust ដែល​លើកកម្ពស់​ការយល់ដឹង​ទំ​ពី​ហ៊ី​វ និង​សុខភាព​ផ្លូវភេទ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់