adverise with khmeread 0

មិនធម្មតា​ទេ​! ក្នុងចំណោម​កំពូល​តារា​បង្ហាញ​ម៉ូត​លំដាប់​ពិភពលោក​នៅ​ប៉ារីស ក៏មាន​អាស៊ី ៤ នាក់​ដែរ

    ​តារា​បង្ហាញ​ម៉ូត​បួន​នាក់​មកពី​ប្រទេស​ចិន​បាន​ដើរ​បង្ហាញ​ម៉ូត​កាលពី​ថ្ងៃ​ពុធ​នៅ​កម្មវិធី​ដើរ​ម៉ូត​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន Victoria's Secret ដែលជា​កម្មវិធី​ធំជាងគេ​នៅក្នុង​ពិភព​ម៉ូត ដែល​ធ្វើឡើង​នៅ​ក្រុងប៉ារីស​ពីថ្ងៃ​ទី ៣០​វិច្ឆិកា​ដល់ ៥ ធ្នូ​។​

​    ​នាង Liu Wen, Xi Mengyao, He Sui និង​តារា​បង្ហាញ​ម៉ូត​ថ្មី​ថ្មោ Ju Xiaowen បានបង្ហាញ​ខ្លួន​នៅក្នុង​ទីក្រុង​ប៉ារីស ដែល​នឹង​ចាក់ផ្សាយ​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី ០៥ ធ្នូ​ខាងមុខ​។​

​    ​កម្មវិធី​នេះ​បង្ហាញ​ពី​ការវិលត្រឡប់​របស់​នា​ង Liu Wen មកកាន់​វេទិកា​ដើរ​ម៉ូត​បន្ទាប់ពី​ផ្អាក​អស់​រយៈពេល​បី​ឆ្នាំ ដែល​នេះ​ជាការ​បង្ហាញខ្លួន​លើក​ទី​បួន​ឱ្យ​ម៉ាក​ផលិតផល​ឈុត​ក្នុង​នារី​មួយ​នេះ​ផងដែរ​។​

​    ​នាង Xi Mengyao ដែល​តែង​ពាក់​ឈុត​ពណ៌​ផ្កាឈូក​នៅក្នុង​កម្មវិធី​ក៏បាន​វិលត្រឡប់​មកវិញ​ក៏ដូចជា​នាង He Sui ផងដែរ​។​

​    ​កម្មវិធី​ដើរ​ម៉ូត​កាលពី​ថ្ងៃទី ៣០ ខែ​មុននេះ​ក៏ត្រូវ​បានកត់សម្គាល់​ផងដែរ ខណៈ​នាង Jasmine Tookes បាន​ក្លាយជា​នារី​ស្បែក​ខ្មៅ​ដំបូង​គេ​ដែរ​ថត​ឈុត Fantasy Bra របស់ Victoria’s Secret ក្នុង​រយៈពេល ៩ ឆ្នាំ​មកនេះ បន្ទាប់ពី​នាង Selita Ebanks និង Tyra Banks​។ She បាន​បិទ​ឆាក​ដើរ​ម៉ូត​កាលពី​ថ្ងៃ​ពុធ​ដោយ​ស្លៀកពាក់​ឈុត​ក្នុង ដាំ​ពេជ្រ​និង​អង្កាំ​ឈ្មោះថា ឈុត "Bright Night Fantasy Bra"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់