adverise with khmeread Unnamed

ម៉ូតូ​បើក​បុក​ជាមួយ​ម៉ូតូ​របួស ​២ ​នា​ក់​នៅ​ស្រុក​មណ្ឌលសីមា​

    កោះកុង ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅ​ចំណុច ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា បង្កឡើង​ដោយ ម៉ូតូ បុក ម៉ូតូ នៅ​ថ្ងៃទី០១ ខែធ្នូ​ ​ឆ្នាំ ២០១៦​បណ្តាលឱ្យ​រងរបួស​ចំនួន ២ នាក់ ក្នុងនោះ ស្រីម្នាក់។​

    បន្ទាប់ពី​មាន​គ្រោះថ្នាក់​កើតឡើង ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​​ ចំណែក​ម៉ូតូ​ប៉ូលិស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ប៉ូលិស​ស្រុក​មណ្ឌលសីមា​ធ្វើការ​ដោះស្រាយ​តាម​ក្រោយ៕

adverise with khmeread

មតិយោបល់