adverise with khmeread 2

ពួក​អ្នក​រិះគន់​និយាយថា ពួក​តារា​បង្ហាញ​ម៉ូត​ស៊ីថ្លៃ​ទាំងអស់នោះ​មិនដឹង​មើល​យ៉ាងម៉េច​ឃើញ​ស្អាត​ទេ បើ​ស្គម​ដូច​ឆ្អឹង​ខ្មោច​អ៊ីចឹង​នោះ​!

    ​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន Victoria's Secret តែង​ប្រមូលផ្តុំ​នូវ​តារា​ម៉ូ​ដែល​កំពូល​របស់​ពិភពលោក​មក​ចូលរួម​ព្រឹត្តិការណ៍​ដើរ​ម៉ូត​ដ៏​ធំ​ប្រចាំឆ្នាំ​របស់ខ្លួន​។​

​    ​ហើយ​ជាមួយ​តារា​បង្ហាញ​ម៉ូត​ជើងចាស់ Alessandra Ambrosio និង Adriana Lima ដើរ​ម៉ូដ​ដោយ​អម​ជាមួយ​តារា​ថ្មី​ដូចជា​នាង Kendall Jenner និង Bella Hadid ក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ មនុស្ស​សឹង​មួយ​ពិភពលោក​បាននាំគ្នា​មើល​ការដើរ​ម៉ូត​នៅ​ទីក្រុង​ប៉ារីស​កាលពី​យប់​ថ្ងៃ​ពុធ​។​

​    ​ប៉ុន្តែ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​ហាក់​មិន​ភ្ញាក់ផ្អើល​ជាមួយ​តារា​ម៉ូ​ដែល​បាន​ដើរ​បង្ហាញ​ម៉ូដ​នៅ​មហោស្រព Grand Palais ជាមួយ​ឈុត​ក្នុង​និង​ស្លាប​ទេពអប្សរ​ឡើយ ដោយ​ពួកគេ​បាន​រិះគន់ថា តារា​ម៉ូ​ដែល​ទាំងនោះ​ស្គម​ដូច​ឆ្អឹង​ខ្មោច​អ៊ីចឹង​។​

​    ​អ្នកខ្លះ ដែល​តាម​ការយល់ឃើញ​របស់​ពួកគេ​បាន​រិះគន់ Victoria's Secret ចំពោះ​ការទាត់ចោល​តារា​ម៉ូ​ដែល​រាង​ស្រ​ឡូ​ន ដើម្បី​ជ្រើស​យក​តារា​មាន​រាង​អត្ត​ព​លិ​ក​។​

​    ​យ៉ាងណាក្តី ក្រោយពី​ការរិះគន់​ក៏មាន​អ្នកគាំទ្រ​តារា​ម៉ូ​ដែល​ទាំងនោះ​ផងដែរ ដោយ​អ្នកខ្លះ​ហាក់​ងប់​ង​ល់​នឹង​នាង Kendall និង​តារា​ផ្សេងទៀត ខណៈ​អ្នក​ខ្លះទៀត​បាន​និយាយថា កម្មវិធី​ដើរ​ម៉ូត Victoria's Secret គឺជា​ជីវិត​របស់​ពួកគេ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់