adverise with khmeread Untitled 1

ញាក់សាច់​! Ronaldinho និង​អតីត​កីឡាករ​អា​ហ្ស​ង់​ទីន លោក Riquelme នឹង​ចេញពី​ការចូលនិវត្តន៍​ដើម្បី​លេង​ឱ្យ​ក្រុម Chapecoense

    ​វីរបុរស​ប្រចាំ​ទឹកដី​តំបន់​អាមេរិក​ភាគខាងត្បូង Ronaldinho និង Juan Roman Riquelme ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ពី​ការចាកចេញ​ពី​ការចូលនិវត្តន៍​របស់​ខ្លួន ដើម្បី​លេង​ឱ្យ​ក្លឹប Chapecoense ក្រោយ​យុទ្ធនាការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ផ្ទុះឡើង​យ៉ាង​គគ្រឹកគគ្រេង​។​

​    ​សោកនាដកម្ម​របស់​ក្លឹប Chapecoense បានធ្វើឱ្យ​ពួកគេ​បាត់បង់​កីឡាករ​អស់​ចំនួន ១៩​នាក់ ពេលដែល​យន្តហោះ​បាន​ធ្លាក់​នៅតាម​ផ្លូវ ខណៈ​ឆ្ពោះ​ដំណើរ​ទៅកាន់​ប្រទេស​កូ​ឡុំ​ប៊ី ដែល​បានសម្លាប់​ជីវិត​មនុស្ស​នៅលើ​នោះ​ស្ទើរ​ទាំងស្រុង​។​

​    ​ខណៈដែល​ក្លឹប​ប្រេ​ស៊ី​ល​ជាច្រើន​បាន​ផ្តល់ជូន​សំណើ​របស់​ពួកគេ​ដើម្បី​ផ្តល់​កម្ចី​កីឡាករ​ទៅកាន់​ក្លឹប​មួយ​នេះ​ដោយ​មិន​គិត​កម្រៃ មាន​សេចក្តីរាយការណ៍​បាន​ផ្ទុះឡើង​ថា Ronaldinho និង Riquelme បាន​បើកភ្លើង​ខៀវ​ដើម្បី​ដើរ​ចេញពី​ការចូលនិវត្តន៍​មកលេង​ឱ្យ Chapecoense​។​

​    ​Riquelme ដែល​លេង​ក្នុង​ការប្រកួត​ចុងក្រោយ​សម្រាប់​ក្លឹប Argentinos Juniors ក្នុង​ឆ្នាំ​២០១៤ ធ្លាប់​បានឈ្នះ​ពានរង្វាន់​បុគ្គល​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​អា​ហ្ស​ង់​ទីន Argentina’s Footballer of the Year ចំនួន​បួន​លើក ខណៈដែល Ronaldinho ធ្លាប់បាន​គ្រង​តំណែង​ជើងឯក​ជា​កីឡាករ​ឆ្នើម​របស់​ពិភពលោក​មួយ​សម័យកាល​កាលពី​ឆ្នាំ ២០០៥​។​

​    ​Chapecoense បាន​ត្រៀមខ្លួន​ដើម្បី​លេង​ក្នុងការ​ប្រកួត​បិទ​ឆាក​ក្នុង​លី​ក​ជា​លើកចុងក្រោយ​ក្នុង​រដូវ​កាល​នេះ នា​ថ្ងៃទី​១១ ខែធ្នូ​ខាងមុខ ទោះបីជា​កាលពីពេល​ថ្មីៗ​នេះ​ពួកគេ​បាន​ជួបនឹង​ព្រឹត្តិការណ៍​ដ៏​រំជួលចិត្ត​ក៏ដោយ​។​

​    ​ពួកគេ​នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម Atletico Mineiro នៅ​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ​ផ្ទាល់​របស់​ពួកគេ ដែល​ស្ថិតនៅក្នុង​ការប្រកួត​មួយ​ដែល​នឹង​ពោរពេញ​ទៅដោយ​អារម្មណ៍​ក្តុកក្តួល និង​ការចងចាំ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់