adverise with khmeread %e1%9e%8c%e1%9e%bb%e1%9e%94%e1%9e%98%e1%9e%b7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b8%e2%80%8b%e1%9e%85%e1%9f%81%e1%9e%89%e1%9e%96%e1%9e%b8%e1%9e%80%e1%9f%92%e1%9e%9b%e1%9e%b9%e1%9e%94%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%9c%e1%9e%85%e1%9f%84%e1%9e%9a%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%8a%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%a2%e1%9e%b6%e1%9e%9c%e1%9e%bb%e1%9e%92%e2%80%8b%e1%9e%94%e1%9e%b6%e1%9e%89%e1%9f%8b%e2%80%8b%e1%9e%94%e1%9f%92%e1%9e%9b%e1%9e%93%e1%9f%8b%e1%9e%99%e1%9e%80%e1%9e%98%e1%9f%89%e1%9e%bc%e1%9e%8f%e1%9e%bc

ឌុបមិត្តស្រី​ចេញពីក្លឹបត្រូវចោរប្រដាប់អាវុធ​បាញ់​ប្លន់យកម៉ូតូ

ភ្នំពេញ ៖ យុវជនម្នាក់ដឹក​មិត្តស្រីចេញពីក្លឹបកម្សាន្តត្រូវចោរប្រដាប់អាវុធបាញ់ប្លន់យកម៉ូតូទៅ​បាត់ នៅចំណុចមុខសាលារៀនបឋមសិក្សាឃ្មួញ ផ្លូវបេតុង ​​ក្នុង​​សង្កាត់​ឃ្មួញ ខ​ណ្ឌសែនសុខ​ កា​ល​​ពីវេលា ម៉ោង​៣និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី៣០ខែវិច្ឆិកា២០១៥ នេះ។ ​
    ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ វី​ មករា​ ភេទប្រុសអាយុ២៣ឆ្នាំ​ មានស្រុកកំណើតនៅឃុំវាលពង់​ ស្រុកឧ​តុង្គខេត្តកំពង់ស្ពឺនិង​នារី​ជា​​មិត្តស្រី​ឈ្មោះ​ ម៉ោ​ រី​ណា​ ​​ អាយុ២១ឆ្នាំ​ មានទីលំនៅភូមិជាមួយគ្នា។
     ជនរងគ្រោះបានឲ្យដឹងថា ​ពួកគាត់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ពណ៌ខ្មៅមិនចាំស្លាកលេខ​ជិះឌុបគ្នាចេញពីក្លឹបនៅម្តុំ​ផ្សារ​ដីហុយសង្កាត់ទឹកថ្លា ខ​ណ្ឌសែនសុខ គោលបំណងត្រឡប់ទៅផ្ទះវិញក្នុងទិសដៅពី​ត្បូងទៅ​ជើ​ង​។​រីឯជន​សង្ស័យ​មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកស្កុកពី ពណ៌ស និងម៉ូតូម៉ាកFZ ​ពណ៌ក្រហមមិនចាំស្លាកលេខ ​ក្នុងទិសដៅស្របគ្នា ។
     លុះដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យ៤នាក់​ជិះម៉ូតូ២គ្រឿង​ប្រដាប់ដោយកាំភ្លើង​ខ្លីមួយដើមមកដល់បានហៅឲ្យ ឈប់ហើយធាក់ចំនារីជាសង្សារមួយជើងតែជនរងគ្រោះមិនព្រមឈប់បានដក​កាំភ្លើង​បាញ់មួយគ្រាប់ចំចង្កេះចំពីក្រោយផ្នែក​ខាង​ឆ្វេ​ងបុរសជាអ្នកបើកម៉ូតូហើយជ​នរងគ្រោះបានជិះ​បត់ត្រឡប់បណ្តើរស្រែកហៅឲ្យគេជួយបណ្តើរអត់មានអ្នកជួយ ព្រោះស្ថានភាព​ស្ងាត់ពេកក៏ត្រូវជនសង្ស័យ​ដេញ​តា​ម​ទា​ន់នៅក្បែរប៉ុស្តិ៍២៤ម៉ោងហើយបាញ់មួយគ្រាប់​រួចឡើងលើប្លន់យកម៉ូតូទៅបាត់ ។
     ក្រោយពេលកើតហេតុជន​រងគ្រោះរបួសធ្ងន់ត្រូវបាន​រថយន្តស​ង្គ្រោះ​ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ៕
 

adverise with khmeread

មតិយោបល់