adverise with khmeread Index

រ៉ឺម៉កម៉ូតូកង់បីបុកម៉ូតូពីក្រោយក្រឡាប់ផ្ញារកង់របួសធ្ងន់ម្នាក់

    ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារតែ​កំពុង​ជិះ​ម៉ូតូ ហើយ​ត្រូវបាន​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បើក​ក្នុង​ល្បឿន​លឿន​បុក​ពីក្រោយ​ពេញទំហឹង ក្រឡាប់​ផ្ញា​រ​ជើង​កណ្តាលផ្លូវ កាលពីវេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

   ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-7130 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ៣៧១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។​

    ខណ​:​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ក្នុង​ល្បឿន​យ៉ាង​លឿន ទំនងជា​ស្រវឹងស្រា បាន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាល​​ឱ្យ​ក្រឡាប់​ផ្ញា​រកង់ និងម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​គេ​នៅ​មិនទាន់​ស្គាល់​ឈ្ម​ជនរងគ្រោះ​នៅឡើយ​។​

   ក្រោយមក​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រ៉ឺម៉ក​ម៉ូតូ និង​ម៉ូតូ​ជនរងគ្រោះ​ដែល​រង​ការខូចខាត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​

 

adverise with khmeread

មតិយោបល់