adverise with khmeread  92786158 gettyimagesg

Harry Kane ប្តេជ្ញា​អនាគត​នៅ​ក្លឹប​មាន់​ខ្នាយ​មាស់ Tottenham Hotspur ដោយ​បន្ត​កុងត្រា​ដល់​ឆ្នាំ ២០២២

    ​ខ្សែប្រយុទ្ធ​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស Harry Kane បាន​ចុះហត្ថលេខា​នៅលើ​កុងត្រា​ថ្មី​ជាមួយ​នឹងមាន់​ខ្នាយ​មាស Tottenham Hotspur ដែល​យើង​នឹង​ឃើញ​គាត់​បន្ត​ស្នាក់នៅ​ជាមួយ​ក្លឹប​រហូតដល់​ឆ្នាំ ២០២២​។​

​    ​កិច្ចព្រមព្រៀង​មួយ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា មានតម្លៃ​ប្រាក់​ឈ្នួល​លើសពី ១០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ ដែល​បាន​ជំនួស​ទៅលើ​កិច្ចព្រមព្រៀង​រយៈពេល​ប្រាំ​ឆ្នាំ​ដែល​គាត់​បាន​ចុះហត្ថលេខា​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥​។​

​    ​Kane អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​ប្រាំមួយ​គ្រាប់​ក្នុងការ​បង្ហាញ​ខ្លួន​ចំនួន ១០​លើក​សម្រាប់ Spurs ក្នុង​រដូវ​កាល​នេះ ទោះបីជា​បាន​ខកខាន​ក្នុងការ​ប្រកួត​ចំនួន ១០​ប្រកួត​ជាមួយនឹង​បញ្ហា​របួស​កជើង​ក៏ដោយ​។​

​    ​គាត់​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន ២១​លើក​ឈរ​នៅលើ​កំពូល​តារាង​កាលពី​រដូវ​កាល ២០១៤-១៥ និង​បានឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស (Golden Boot) ជាមួយនឹង​គ្រាប់​បាល់​ចំនួន ២៥​គ្រាប់​ក្នុង​លី​ក​កាលពី​រដូវ​កាល​មុន​៕

adverise with khmeread

មតិយោបល់