adverise with khmeread Untitled 1

សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល​តម្រូវឱ្យ​ក្លឹប Chapecoense បំពេញ​ការប្រកួត​សេសសល់ ខណៈ​ជម្រើស​ដំបូង​ទាំង ១១ នាក់​ស្លាប់​ស្ទើរ​ទាំងអស់​

    ​ក្លឹប Chapecoense ត្រូវបាន​ស្នើឱ្យ​បង្គ្រប់​ការប្រកួត​របស់​ពួកគេ​សម្រាប់​កាលវិភាគ​លី​ក​បន្ទាប់ ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ជូន​ដំណើរ​កីឡាករ និង​បុគ្គលិក​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​។​

​    ​ជើងហោះហើរ​មួយ​ដែល​បាន​ដឹក​ក្រុមបាល់ទាត់​របស់​ក្លឹប Chapecoense មន្ត្រី​ក្លឹប និង​អ្នកកាសែត​ជាច្រើន បាន​ធ្លាក់​នៅតាម​ផ្លូវ​ក្នុងប្រទេស​កូ​ឡុំ​ប៊ី ខណៈដែល​ពួកគេ​កំពុង​ឆ្ពោះ​ដំណើរ​ដើម្បី​ធ្វើការ​ប្រកួត​ដណ្តើមពាន Copa Sudamericana វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ​ជាមួយនឹង​ក្រុម Atletico Nacional ។​

​    ​លោក Ivan Tozzo មុននេះ​ជា​អនុប្រធាន​ក្លឹប និង​បាន​បន្ត​កាតព្វកិច្ច​ជាច្រើន​ក្នុងនាម​ជា​ប្រធាន​ក្លឹប បន្ទាប់ពី​ការធ្លាក់​យន្តហោះ​សម្លាប់​មនុស្ស ៧១ នាក់​។​

​    ​គាត់​បាន​បង្ហើប​ឱ្យដឹងថា ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រេ​ស៊ី​ល Brazilian FA លោក Marco Polo del Nero បានស្នើ​ឱ្យ​ពួកគេ​លេង​ជាមួយ Atletico Mineiro នា​ថ្ងៃទី​១១ ខែធ្នូ​ខាងមុខនេះ​។​

​    ​លោក Tozzo បាន​បញ្ជាក់ថា "​ខ្ញុំ​បាន​និយាយ​ជាមួយ​លោក​ប្រធាន Marco Polo del Nero ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ពី​ការប្រកួត​ក្នុងជំនួប​ជាមួយនឹង Atletico Mineiro គឺជា​ការប្រកួត​បន្ទាប់​របស់​យើង ដែល​យើង​នឹង​ត្រូវមាន​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង Chapeco​។ គេ​នឹង​កំណត់​កាលវិភាគ​សម្រាប់​ការប្រកួត​នេះ​។ ខ្ញុំ​បាន​តប​ទៅ​គាត់​វិញ​ថា ប៉ុន្តែ​យើង​មិនមាន​កីឡាករ​គ្រប់​ចំនួន ១១​នាក់​ឡើយ​ដើម្បី​ដាក់​បង្គ្រប់​នៅក្នុង​ទីលាន​ទេ​។ គាត់​បាន​តប​មក​ខ្ញុំ​វិញ​ថា សម្លាញ់ អ្នកមាន​វា​។ អ្នកមាន​ក្រុមយុវជន​អាយុ​ក្រោម ២០​ឆ្នាំ​។ ដាក់​កីឡាករ​ដែល​កំពុង​ងើប​ពីរ​បួស​ឱ្យ​លេង​ទៅ ដែលមាន​ពី​ប្រាំ ទៅ​ប្រាំមួយ​នាក់​ដែរ ហើយ​និង​អ្នកដទៃ​ទៀត​ដែល​ត្រៀមខ្លួន​រួចរាល់​ជាស្រេច​ដើម្បី​លេង ហើយ​បន្ទាប់មក​បំពេញ​ក្រុម​មួយ​នេះ​ជាមួយនឹង​យុវជន​"​។​

​    ​"​វា​គឺ​មិនមាន​បញ្ហា​អ្វី​ឡើយ​អំពី​លទ្ធផល​បញ្ចប់​វា​យ៉ាងម៉េច​នោះ​។ យើង​ត្រូវមាន​ការជួបជុំ​ដ៏​ធំ​មួយ​ដែល​អ្នក​ស័ក្តិសម ដែល​ទីក្រុង Chapeco ស័ក្តិសម​នឹង​ទទួលបាន ដែល​ប្រជាជន​ក្នុង​តំបន់​ស័ក្តិសម​នឹង​ទទួលបាន ដែល​ប្រជាជន​ក្នុង​រដ្ឋ​សាន់​តា​កាតា​រី​ណា​ស័ក្តិសម​នឹង​ទទួលបាន ហើយ​ដែល​ប្រទេស​ប្រេ​ស៊ី​ល​ស័ក្តិសម​នឹង​ទទួលបាន​"​។​

​    ​យ៉ាងណាក្តី ក្លឹប​ក្នុងប្រទេស​ប្រេ​ស៊ី​ល​ជាច្រើន​បានផ្តល់​សំណើ​របស់​ពួកគេ​ដើម្បី​ផ្តល់​ការខ្ចី​ជើង​កីឡាករ​ទៅកាន់ Chapecoense ដោយ​មិន​គិត​កម្រៃ ដូច្នេះ​ពួកគេ​អាចបំពេញ​នូវ​ការប្រកួត​បង្គ្រប់​របស់​ពួកគេ​។ ក្រុមបាល់ទាត់​របស់​ពួកគេ​ស្ទើរ​ទាំងស្រុង​ត្រូវបាន​បំផ្លាញ​ដោយ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ដ៏​អាក្រក់​មួយ​នេះ​៕

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់