adverise with khmeread 626137734

Jose Mourinho ឱ្យតម្រុយ​ទៀតហើយ​ថា នឹងដាក់ Mkhitaryan ឱ្យ​លេង​ជាមួយ Everton! ចាំមើល​ទាំងអស់គ្នា​

    ​លោក Jose Mourinho បានធ្វើការ​កោតសរសើ​រ​ទៅលើ Henrikh Mkhitaryan បន្ទាប់ពី​ការបង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យ​របស់​ខ្សែបម្រើ​រូបនេះ ក្នុងជំនួប​ជាមួយនឹង ញញួរ​ធំ West Ham ហើយ​បាន​ព្រលយ​ពាក្យ​ថា ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ នឹង​ចាប់ផ្តើម​ការប្រកួត​ក្នុងជំនួប​ជាមួយនឹង Everton នា​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​។​

​    ​តារាបាល់ទាត់​អា​មេ​នី​រូបនេះ បានចាប់ផ្តើម​ការប្រកួត​បាន​ត្រឹម​ចំនួន​បី​លើក​ប៉ុណ្ណោះ​សម្រាប់​បិសាច​ក្រហម ហើយ​គាត់​បាន​ក្លាយទៅជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​បាន​ជួយ​ឱ្យ​ក្រុម​របស់លោក Mourinho ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-១ ទៅលើ​ញញួរ​ធំ​ក្នុងជំនួប EFL Cup វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​របស់​ពួកគេ និង​ក្លាយទៅជា​កីឡាករ​ល្អ​ប្រចាំកា​ប្រកួត​ផងដែរ​។​

​    ​អតីត​កីឡាករ​បាល់ទាត់​របស់​ក្រុម Dortmund រូបនេះ បាន​បញ្ជូន​បាល់​ទៅដល់​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ចំនួន​ពីរ​គ្រាប់ និង​បាន​បង្កើត​ឱកាស​ដ៏​អស្ចារ្យ​មួយចំនួនទៀត ជាមួយនឹង Anthony Martial និង Wayne Rooney ។​

​    ​Mkhitaryan ត្រូវបាន​មើលរំលង​អស់​រយៈពេល​ប្រាំពីរ​សប្តាហ៍​មកហើយ ក្រោយ​ការធ្វើដំណើរ​មកដល់រ​បស់​គាត់​មកកាន់​ក្លឹប​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ Mourinho បាន​ព្រលយ​ពាក្យ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ថា បច្ចុប្បន្ន​គាត់​នឹង​អាច​ចាប់ផ្តើម​នៅក្នុង Premier League បន្ទាប់ពី​បង្ហាញ​សញ្ញា​ថា​គាត់​បាន​សម្រប​ខ្លួន​ក្នុង​លី​ក​អង់គ្លេស​បាន​ហើយ​៕ 

adverise with khmeread

មតិយោបល់