adverise with khmeread 3aee62a600000578 3990738 rihanna and prince harry have their blood samples taken for the  a 36 1480609157937

នាង Rihanna និង​ព្រះអង្គម្ចាស់ Harry ធ្វើតេស្ត​ឈាម​ពិនិត្យ HIV ជាមួយគ្នា​ដើម្បី​ប្រារព្ធ​ទិវា​អេដស៍​ពិភពលោក និង​អបអរ​ទិវា​ឯករាជ្យ​លើក​ទី ៥០ នៅ​ប្រទេស​បា​បា​ដូ​ស​

    ​កំពូល​តារាចម្រៀង​ប៉ុប Rihanna និង​ព្រះអង្គម្ចាស់ Harry បាន​ទាំងពីរ​ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ជាមួយគ្នា​ដើម្បី​កត់សម្គាល់​អំពី​ទិវា​អេដស៍​ពិភពលោក និង​ខួប​លើក​ទី ៥០ នៃ​ឯករាជ្យ​របស់​ប្រទេស​កោះ​បា​បា​ដូ​ស​។ 

​    ​អ្នក​ទាំងពីរ​បានធ្វើ​តេស្ត​ឈាម​ក្នុង​ទីក្រុង Bridgetown នៅ​កោះ​បា​បា​ដូ​ស ខណៈដែល​ទស្សនកិច្ចរ​បស់​ព្រះអង្គម្ចាស់​មកកាន់​កោះ​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​បាន​ឈានដល់​ទីបញ្ចប់​។ 

​    ​Rihanna បាន​និយាយ​កំប្លែង​ថា ការធ្វើ​តេស្ត​ឈាម​អត់​ឈឺ​អី​បន្តិច​សោះ បន្ទាប់ពី​ព្រះអង្គម្ចាស់ Harry និយាយ​បន្លា​ចនាង​ថា​វា​នឹង​ឈឺចាប់​និង​ចុក​ខ្លាំងណាស់ ពេលធ្វើ​តេស្ត​ឈាម​។ 

​    ​ទាំង Rihanna និង ព្រះអង្គម្ចាស់​អង់គ្លេស​ធ្វើតេស្ត​ឃើញ​អវិជ្ជមាន​ដូចគ្នា បន្ទាប់ពី​រង់ចាំ ២០ នាទី នៅ​មណ្ឌល​ពិនិត្យ​ហ៊ី​វ​មួយ ដែល​ផ្តោតលើ​ការពិនិត្យ​បុរសៗ​៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់