adverise with khmeread Unnamed %281%29

ចាប់​អ្នក​លេងបៀរ​ស៊ី​គូ​ប្រុស​ស្រី​ ៥ ​នាក់​អប់រំ​

    ភ្នំពេញ ៖ ប៉ូលិស​បាន​បង្ក្រាប​ល្បែង​បៀរ​ស៊ី​គូ​នៅ​ថៃ្ង​ទី​០១ ​ធ្នូ ​២០១៦ ​វេលា​ម៉ោង​២ ​និង​៥០​នាទី រសៀល​ចំណុច​ផ្ទះ​ឈ្មោះ សុ​ត ថា ភូមិ​ព្រែ​កតា​អុង​ទី​២ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល រួច​អប់រំ​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ០៥ នាក់​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ ​សុ​ត ថា ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ មុខ​បរ កសិករ​ទីលំនៅ ភូមិ​ព្រែ​កតា​អុង​ទី​២ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល​, ២-​ឈ្មោះ​ ចាប លីវ ភេទ​ស្រី អាយុ ៧០ ​ឆ្នាំ ជន​ជាតិខ្មែរ មុខ​បរកសិករ ទីលំនៅ ភូមិ​ព្រែ​កតា​អុង​ទី​២ ឃុំ​ពាម​ឧកញ៉ា​អុង​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​, ៣-​ឈ្មោះ ​រឹម វណ្ណ​រី ភេទ​ស្រី អាយុ ៣២ ឆ្នាំ ជន​​ជាតិខ្មែរ មុខ​បរ កសិករ ទីលំនៅ ភូមិ​ព្រែ​កតា​អុង​ទី​២ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល, ៤-​ឈ្មោះ​ បូ សម្បត្តិ ភេទ​ប្រុស ​អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខ​បរ កសិករ ទីលំនៅ ភូមិ​ព្រែ​កតា​អុង​ទី​២ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល និង​៥-​ឈ្មោះ ទេព  ធូ ភេទប្រុស អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ មុខ​បរ កសិករ ទីលំនៅ ភូមិ​ព្រែ​កតា​អុង​ទី​២ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល​។

    ​វត្ថុតាង​ចាប់យក ១.​សន្លឹក​បៀ ៥២​សន្លឹក​, ២.​កំរាល​(​សា​រ៉ុង​) ០១, ៣.​ប្រអប់​ដាក់​បៀ ០១ ​និង​៤.​ប្រាក់រៀល ៥.៥០០ រៀល​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ ទទួលបាន​ព័ត៌មាន​ពី​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់ ​(​លេងបៀ​) កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ពាម​ឧកញ៉ា​អុង បាន​ចុះបង្ក្រាប​អ្នកលេង​ល្បែង​នៅ​ចំណុច​ផ្ទះ ឈ្មោះ សុ​ត ថា បាន​ឃាត់ខ្លួន​ ០៥ នាក់ មក​អធិការដ្ឋាន​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ និង​សុំ​គោលការណ៍​អប់រំ​នៅ​អធិការ​ដ្ឋា​ន​ស្រុក​៕​

adverise with khmeread

មតិយោបល់