adverise with khmeread Google app maker 640x356

ចង់​បង្កើត App ទូរស័ព្ទ​ឥឡូវ​ស្រួល​ដូច​បក​ចេក​! Google ប្រកាស​កម្មវិធី App Maker សម្រាប់​អ្នក​មិនចេះ​កូដ​សោះ ក៏​អាចបង្កើត​កម្មវិធី​ទូរស័ព្ទ​យ៉ាង​ងាយ​ដែរ​

    ​ដើម្បី​បញ្ចុះបញ្ចូល​អ្នកជំនួញ​ដើម្បី​ងាក​មក​ប្រើ​ផលិតផល​របស់ខ្លួន Google បានប្រកាស​ដាក់​កម្មវិធី App Maker ប្រើប្រាស់​សម្រាប់​បង្កើត​ក​ម្ម​វិធី​ដោយ​មិនចាំបាច់​ចេះ​កូដ​សរសេរ​ក៏​អាចបង្កើត​កម្មវិធី​បាន​។​

​    ​កម្មវិធី​នោះ​ផ្ដោតទៅលើ​ការបង្កើត​កម្មវិធី​ដោយ​មិនត្រូវ​ការសរសេរ​កូដ​ខ្លាំងៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ធ្ងន់ៗ​នោះទេ​។ App Maker គឺជា Service ថ្មី​មួយ​ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី G Suite របស់ Google​។ ពីមុន​គេ​ហៅ​កម្មវិធី G Suite ថា Google Apps​។ ជាមួយនឹង Tools ថ្មី​នេះ Google សង្ឃឹមថា​សហគ្រាស និង​ជំនួញ​ធំៗ​យកទៅ​ធ្វើជា​កម្មវិធី​ផ្ទាល់ខ្លួន​ដើម្បី​បំពេញតម្រូវការ​របស់​ពួកគេ​។​

​    ​កម្មវិធី​នេះ​ល្អ​សម្រាប់​អ្នក​ដែល​ទើបតែ​ចាប់ផ្ដើម​រៀន​កូដ ដោយ​ការប្រើប្រាស់​របស់​វា​គឺ​ចាប់ទាញ​ចុះឡើង​តាម​ការដែល​យើង​ចង់បាន ក្នុង​គោលបំណង​បង្កើត​កម្មវិធី​ដែល​ខ្លួន​ចង់បាន​ពី​ទិន្នន័យ​ដែលមាន​ស្រាប់​ក្នុង​កម្មវិធី App Maker​។​

​    ​លោកអ្នក​មិនត្រូវ​ការ​ចំណេះដឹង​ផ្នែក​កូដ​ខ្លាំងក្លា​នោះទេ​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​នេះ​។ Google អនុញ្ញាតឱ្យ​អ្នក​ប្ដូរ​តាមចិត្ត​នៃ​ការប្រើប្រាស់ HTML, CSS, JS និង JQuery៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់