adverise with khmeread 1

ម៉េច​ក៏​កង់​រថយន្ត​មើលទៅ​សឹងតែ​ដូចគ្នា​បេះ​ដាក់ តែ​តម្លៃ​ខុសគ្នា​?

    ​សំបក​កង់​រថយន្ត​មានតម្លៃ​ខុសៗ​គ្នា​អាស្រ័យ​ទៅតាម​ប្រភេទ និង​ទំហំ​នៃ​រង្វង់​របស់​កង់​រថ​យន្ត ហើយ​វា​ក៏​អាស្រ័យ​លើ​ម៉ាក​យីហោ ដែល​ក្រុមហ៊ុន​បាន​ផលិត ដូចជា​តម្លៃ​សំបក​កង់​របស់​រថយន្ត Camry និង Highlander គឺ​ខុសគ្នា សម្រាប់​រង្វង់​លេខ ១៦ ដូចគ្នា ដោយសារ​ទម្ងន់​ផ្ទុក​របស់​រថយន្ត​ទាំងពីរ​មាន​ភាពខុសគ្នា​។ សម្រាប់​រថយន្ត Highlander អាច​ផ្ទុក​បាន​ទម្ងន់​ច្រើនជាង​រថយន្ត Camry ដូច្នេះ​សំបក​នីមួយៗ ត្រូវបាន​គេ​ផលិតឡើង​តម្រូវ​ទៅតាម​ទម្ងន់​ផ្ទុក​នៃ​រថយន្ត​ទាំងនោះ​។​

​    ​ភាពខុសគ្នា​មួយទៀត​គឺ លើ​អាយុកាល​នៃ​ការប្រើប្រាស់​របស់​វា​។ ក្រុមហ៊ុន​ផលិត​សំបក​កង់​នីមួយៗ មានការ​អះអាង​ផ្សេងៗ​គ្នា​ថា សំបក​កង់​ដែល​ពួកគេ​បាន​ផលិត មាន​អាយុកាល​ប្រើប្រាស់​បាន​ច្រើន​ពាន់​គីឡូម៉ែត្រ ហើយ​សំបក​កង់​ដែលមាន​តម្លៃថោក​ខ្លះ អាច​ប្រើ​បានត្រឹមតែ ១៥.០០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ចំណែកឯ​សំបក​ដែលមាន​តម្លៃ​ថ្លៃ​អាច​ប្រើ​បាន​ច្រើនជាង​នេះ​។​

​    ​តម្លៃ​វិញ​ក៏​អាចជា​ភាពខុសគ្នា​ដោយ​អាស្រ័យទៅលើ គុណភាព និង ភាព​ធន់​របស់​វា ដូចជា​អាច​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​បាន​ទាំងអស់ និង មាន​ភាព​តោង​ស្អិត​ល្អ នៅពេល​បើកបរ​នៅលើ​ផ្លូវ​សើម ឬ រអិល ដែលជា​កត្តា​មួយ​បញ្ចៀស​រាល់​គ្រោះថ្នាក់​បាន​មួយកម្រិត​ផងដែរ​។​

​    ​កត្តា​មួយទៀត​ដែល​ធ្វើឱ្យ​សំបក​កង់​មានតម្លៃ​ខុសគ្នា​គឺ ល្បឿន​ខ្ពស់បំផុត​ដែល​សំបក​កង់​នោះ​អាច​រត់​បាន​ក្នុង​មួយ​ម៉ោង​។ ជាទូទៅ​សំបក​កង់​រថយន្ត ស្ព័​រ​មានតម្លៃ​ថ្លៃ​ជាងគេ ដោយសារ​រថយន្ត​ប្រភេទ​នេះ​មាន​ល្បឿន​លឿន ដូច្នេះ​វា​ត្រូវការ​សំបក​ដែល​ធន់​និង​ការ​កកិត​ទៅនឹង​ថ្នល់ និង​ទ្រាំទ្រ​បានល្អ​នូវ​សំពាធ​ខ្យល់​កង់​រីក​មាឌ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់