adverise with khmeread 1

​វៀតណាម​បង្ហាញ​នាវា​ប្រឆាំង​យន្តហោះ​ពីរ​គ្រឿង​ផលិត​ដោយ​ខ្លួនឯង​

​    ​នាវា​ប្រឆាំង​យន្តហោះ​ដែល​ផលិត​នៅ​ប្រទេស​វៀតណាម​ឈ្មោះ Molniya ត្រូវបាន​បំពាក់​ជាមួយ​មី​ស៊ី​ល​ការពារ​អាកាស​ចំនួន ១២ គ្រាប់ និង មី​ស៊ី​ល​ប្រឆាំង​នាវា​លឿន​ជាង​សំឡេង ១៦ គ្រាប់ ជា​មួយរយៈ​ចម្ងាយ​ប្រតិបត្តិការ ១៣០ គីឡូម៉ែត្រ​។​

​    ​នាវា​ពីរ​គ្រឿង​នេះ​គឺ​សម្រាប់​ប្រើ​នៅ​កងកាំភ្លើងធំ​ទី​១៦៧​របស់​កងទ័ពជើងទឹក​វៀតណាម ដែលជា​នាវា​កងពលតូច​មី​ស៊ី​ល ដែល​បាន​ក្លាយជា​អង្គភាព​សំខាន់​នៃ​កងទ័ពជើងទឹក​វៀតណាម ជាមួយ​សមត្ថភាព​ច្បាំង​តែម្នាក់ឯង និង​បេសកកម្ម​ប្រយុទ្ធ​ជា​ក្រុម​នៅ​សមុទ្រ ក្នុង​ប្រតិបត្តិការ​កងកម្លាំងប្រដាប់អាវុធ​។​

​    ​មន្ត្រី​វ័យក្មេង​នៃ​កងពលតូច​នេះ​ហាក់​មាន​មោទនភាព​ចំពោះ​ខ្លួន​ក្នុងការ​ហ្វឹកហាត់​ដើម្បី​បញ្ជា និង​ប្រតិបត្តិការ​នាវា​ទាំងនេះ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់