adverise with khmeread Unnamed %284%29

ស្រវឹងស្រា​បើក​រថយន្ដបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​

    ភ្នំពេញ ៖ បុរស​ពីរ​នាក់​បងប្អូន​បង្កើត​ស្រវឹងស្រា​បើករថយន្ដ​កាមរី​ (​បា​ឡែ​ន​) ​រេ​ចង្កូត​បុក​ចូល​ហាង​ម៉ាស្សា​មួយកន្លែង​បណ្ដាលឱ្យ​រង​ការខូចខាត​ផ្នែ​កខាងមុខ​ទាំងស្រុង​តែ​មិន​បង្កឱ្យមាន​អ្នករងរបួស​នោះទេ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​​ និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ កែង​ផ្លូវ​លេខ​១០៤ ស្ថិតក្នុង​សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    រថយន្ដ​បង្ក​ម៉ាក​កាមរី ​(​បា​ឡែ​ន​) ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AJ-5220 បើកបរ​ដោយ​បុរស​ពីរ​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ទាំង​ស្ថាន​ភាពស្រវឹង​ទាំងពីរ​នាក់​។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​បង្ក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ទៅខាង​ស្ដាំ​ដៃ​ជ្រុល​បុក​ចូល​ហាង​ម៉ាស្សា ​ដែលមាន​ស្លាក​យីហោ អមតៈ​ប៊ី​យូ​ធី​ស្ប៉ា បណ្ដាលឱ្យ​រង​ការខូចខាត​ទ្វារ​ខាងមុខ​ និង​ផើងផ្កា​។ ​ចំណែក​រថយន្ដ​រង​ការខូចខាត​ផ្នែក​មុខ​ទាំងស្រុង​តែ​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​នោះទេ​។​

    ក្រោយ​កើតហេតុ​ភាគី​ខាង​ម្ចាស់​រថយន្ដ​បានធ្វើការ​សម្របសម្រួល​ជាមួយ​ម្ចាស់​ហាង​ដែរ​តែ​ ដោយនិយាយ​មិនត្រូវ​គ្នា​ទើប​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ​ដើម្បី​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់