adverise with khmeread 1

លោក Mark Hughes លះ​លោក Wenger បន្ទាប់ពី​រិះគន់​វិធីសាស្ត្រ​លេង​របស់ Stoke

លោក Mark Hughes បាន​លះ​ធ្ងន់ៗ​ដាក់​លោក Wenger បន្ទាប់ពី​គ្រូបង្វឹក Arsenal រូបនេះ​បាន​រិះគន់​ពី​របៀប​លេង​របស់ Stoke កាលពី​យប់មិញ​។​

​គ្រូបង្វឹក Stoke បាន​ខឹងសម្បា​នៅពេលដែល​គាត់​បានឮ​លោក Wenger អះអាងថា​ក្រុម​របស់លោក Hughes ប្រើ​វិធីសាស្ត្រ​មាឌ​និង​រត់​បុក​សំដៅ​មកលើ​កីឡាករ Arsenal​។​

​លោក Hughes បាន​បញ្ចេញ​កំហឹង​ថា "​ខ្ញុំ​ទើបតែ​ឮ​លោក Wenger និយាយថា គាត់​រាង​មានការ​ភ្ញាក់ផ្អើល​ដែល​យើង​លេង​ប៉ិត​ទៅលើ​កីឡាករ​គាត់​។ ខ្ញុំ​មិន​ប្រាកដថា តើ​ការប្រកួត​អ្វីដែល​គាត់​បាន​មើល​នោះទេ ប៉ុន្តែ​យើង​ទៅ​មើល​ទាំងអស់គ្នា​"​។​

​លោក​បាន​បន្តទៀតថា "​ខ្ញុំ​មិន​គិតថា​វា​គួ​តែមាន​កាត​លឿង​ក្នុង​ការប្រកួត​នេះ​ទេ​។ ខ្ញុំ​មិនដឹងថា​ហេតុអ្វី​បានជា​ការលេង​ប្រើ​មាឌ​ក្នុងការ​ប្រកួត​ត្រូវ​លើក​មក​និយាយ​។ យើង​បាន​ប្រើ​វិធីសាស្ត្រ​ក្នុងការ​ប្រកួត​យ៉ាង​ត្រឹមត្រូវ ដោយបាន​បាល់​ហើយ​ប៉ះ និង​ធ្វើ​ចលនា​និង​បង្កើត​ឱកាស​។ ខ្ញុំ​គិតថា​នេះ​ជាការ​ប្រកួត​ល្អ ជាមួយ​ក្រុម​ទាំងពីរ​ព្យាយាម​លេង ដើម្បី​ទទួលបាន​លទ្ធផល​។ នេះហើយ​ជា​អ្វីដែល​យើង​បានធ្វើ​"​។​

​លោក Wenger ក៏បាន​ចោទប្រកាន់​ក្រុម Stoke ថា បាន​ប្រើ​វិធីសាស្ត្រ "​បាល់ឱប​" និង​បាន​សាទរ​ចំពោះ​លទ្ធផល​ស្មើ​នេះ​បន្ទាប់ពី Arsenal វិល​ទៅកាន់​ចំណាត់ថ្នាក់​លេខ​មួយ​វិញ​។​

​គាត់​បាន​និយាយថា "​សរុបមក​វា​ជាការ​ប្រយុទ្ធ​សុទ្ធសាធ​។ នេះ​វី​ធី​សាស្ត្រ​ប្រយុទ្ធ​ដ៏​ចាស់​ក​ម្រិ​ល​របស់ Stoke ព្រោះ​ពួកគេ​ធ្វើ​ឲ្យ​ការប្រកួត​នេះ​ជាការ​ប្រើ​មាឌ​ដ៏​ខ្លាំង​។ ក្រុម​អ្នកគាំទ្រ​មក​ក្នុង​បំណង​នេះ និង​កីឡាករ​ក៏​ក្នុង​បំណង​នេះ​។ ពួកគេ​បាន​ប៉ិត​ទៅលើ​កីឡាករ ដែល​យើង​ត្រូវតែ​ធ្វើការ​ឆ្លើយតប​ដូច​ពួកគេ​ដែរ ដោយ​ភាព​សាមគ្គី ស្មារតី​ប្រយុទ្ធ ការរួបរួម​គ្នា ជា​អ្វីដែល​យើង​បានធ្វើ​"​។​

​លោក​ក៏បាន​រិះគន់​ក្រុម​អ្នកគាំទ្រ Stoke ដែល​បាន​ច្រៀង​ឌឺដង​ដាក់​កីឡាករ Ramsey ថា "Aaron Ramsey, គាត​ដើរ​ប៉ាំង​ខ្ញើ​ក​ហើយ​" ដោយសារ​រូបគេ​បាន​បាក់ជើង​នៅ​ទឹកដី Stoke កាលពី​ឆ្នាំ ២០១០ ដោយសារ​កីឡាករ Ryan Shawcross​។​

​លោក Wenger បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា "​នៅពេល​ខ្លះ​មនុស្ស​ចូលរួម​ជាមួយ​គ្នាច្រើន ពួកគេ​ភ្លេច​ពី​ការទទួលខុសត្រូវ​រប​ស់​ពួកគេ​។ ប្រហែល​នៅពេល​អ្នក​ត្រឡប់ទៅផ្ទះ​វិញ​និង​មើល​នៅលើ​ទូរទស្សន៍​អ្នក​គ្មាន​មោទនភាព​ចំពោះ​រឿង​អញ្ចឹង​ឡើយ​"៕

 

adverise with khmeread

មតិយោបល់