adverise with khmeread 15303901 1197045913715615 943846513 o

ចាប់​មន្ត្រី​អាវុធហត្ថ​ម្នាក់​ចេញ​សែក​ស្អុយ​គ្មាន​ប្រាក់​ ១៩.០០០​ ដុល្លារ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជាម​ន្ត្រី​អាវុធហត្ថ​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ បន្ទាប់ពី​បាន​ចាប់​ខ្លួន​ក្នុងករណី​ឆបោក​ប្រាក់​ចេញ​មូល​ប្ប​ទា​នប​ត្រ​ គ្មាន​សាច់ប្រាក់​ចំនួន​ ១៩.០០០ ​ដុល្លារ​ (​មួយ​ម៉ឺន​ប្រាំបួន​ពាន់​ដុល្លារ អាមេរិក​) កាលពី​ថ្ងៃទី​១ ​សីហា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភោជនីយដ្ឋាន សេង លី​ប ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​៣០​ វិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​១១​ព្រឹក​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​ការិយាល័យ​តែម្តង​ពេលដែល​ជនសង្ស័យ​បានមក​ផ្តល់​ចម្លើយសារភាព​ជូន​សមត្ថកិច្ច​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​មានឈ្មោះ ស៊ូ បូរ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មន្ត្រី​កងរាជអាវុធហត្ថ មាន​ទីលំនៅ​បច្ចុប្បន្ន​ ស្នាក់​នៅក្នុង​រោងចក្រ​ប៉ាក់​ក្រណាត់ យីហោ​លី​យ៉ា ភូមិ​ស្លែងរ​លើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ក្រោយពី​សួរចម្លើយ ជនសង្ស័យ​បាន​សារភាពថា កាលពី​ថ្ងៃទី​១ ​សីហា ​២០១៦​ ខ្លួន​បាន​សុំ​ខ្ចីប្រាក់​ពី​ឈ្មោះ ហេ ដា​រា​ឬ​ទ្ធិ ចំនួន ១៩.០០០​ ដុល្លារ ​(​មួយ​ម៉ឺន​ប្រាំបួន​ពាន់ ដុល្លារ​) ដោយ​ដំកល់ មូល​ប្ប​ទា​នប​ត្រ​ដែលមាន​ទឹកប្រាក់​ចំនួន ១៩.០០០​ ដុល្លារ របស់​ធនាគារ កាណាឌីយ៉ា មាន​លេខ​428210។​

    ប៉ុន្តែ​នៅ​ថ្ងៃទី​៣០ ​កញ្ញា ​ឆ្នាំ​២០១៦ ​ពេល​ឈ្មោះ ហេ ដា​រា​ឬ​ទ្ធិ យក​សែក ទៅ​បើក​លុយ​នៅ​ធនាគារ ស្រាប់តែ​សែក​នេះ មិនមាន​សាច់ប្រាក់​ទេ។​ ក្រោយមក ឈ្មោះ ស៊ូ បូរ៉ា បាន​សង​ប្រាក់​តែ ​៣០០ ​ដុល្លារ ឱ្យទៅ​ឈ្មោះ ដា​រា​ឬ​ទ្ធិ ទេ ហើយ​ទឹកប្រាក់​ដែល​នៅសល់​ចំនួន ១៨.៧០០​ ដុល្លារ​ទៀត ឈ្មោះ ស៊ូ បូរ៉ា មិនមាន​លទ្ធភាព សង​ឡើយ​រហូតមកដល់​សព្វថ្ងៃ​នេះ​។​

    បច្ចុប្បន្ន​ការិយាល័យ​បាន​កសាង​សំណុំរឿង ​និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃនេះ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕​

adverise with khmeread

មតិយោបល់