adverise with khmeread Unnamed %282%29

បុរស​បែក​ថ្នាំ​រត់ឡើង​ដំបូល​កុដិ​លោក​ផ្អើល​ឈុ​ល​ពេញ​វត្ត​ស្ទឹងមានជ័យ

    ភ្នំពេញ ៖ បុរស​ម្នាក់​បែក​ថ្នាំ​វ​ង្វ​ង ​វ​ង្វ​ន់​ រត់ឡើង​លើដំបូល​កុដិ​លោក​ហក់ចុះ​ហក់​ឡើង​ហើយ​ស្រែកថា "​មាន​គេ​យកប្រពន្ធ​ខ្ញុំ​មក​ដេក​នៅផ្ទះ​សំណាក់​" ហើយ​ក្នុង​ដៃ​កាន់ដំបង​មួយទៀត​ធ្វើ​ឱ្យព្រះសង្ឃ​មានការ​ភិតភ័យ​យ៉ាងខ្លាំង​ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ នៅវេលា​ម៉ោង​១២ ​ថ្ងៃទី​២ ​ខែធ្នូ​ ឆ្នាំ​២០១៦ នៅ​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    បុរស​បែក​ថ្នាំ​នោះបាន​និយាយប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មានឈ្មោះ ប៉ អាយុ​មិន​ចាំ​ទេ ហើយ​ជា​អ្នក​លើក​អីវ៉ាន់​នៅ​ផ្សារ​នាគ​មាស ស្នាក់នៅ​ផ្ទះជួល​ក្នុង​បុរី​លឹម​ឈៀ​ហាក់​ជាមួយ​ប្រពន្ធ មាន​ស្រុកកំណើត ស្រុក​បាភ្នំ ខេត្តព្រៃវែង ហើយ​ខ្លួន​មក​វត្ត​ស្ទឹងមានជ័យ​នេះ​គឺ​ដើម្បី​ស្វែងរក​ប្រពន្ធ​ទៅ​លួច​ដេក​នៅផ្ទះ​សំណាក់​។​

    បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​លោង​លោម​យកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​អប់រំ​បន្ត៕

adverise with khmeread

មតិយោបល់