adverise with khmeread Image6

ឃាត់​យួន​តាម​ហាង​កាហ្វេ​ ៤​ នាក់​ឆ្លងដែន ​ស្នាក់នៅ​ខុសច្បាប់​ ​និងមាន​កាន់​ឯកសារ​ជំរឿនហ្វូ​តូ

    ភ្នំពេញ ៖ ជនជាតិ​យួន​ ៤ ​នាក់​ (​ស្រី​២​នាក់​)​ ត្រូវបាន​ប៉ូលិស​ចម្រុះ​ឃាត់ខ្លួន​ពីបទ​លួច​ឆ្លង​ដែន​ចូលមក​ជួល​ផ្ទះ​ស្នាក់នៅ​ប្រកបរ​បរក​ស៊ី​ខុសច្បាប់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៦៩​ និង​ផ្លូវ​៦៣៨​ ភូមិ​ម៉ាក់​ឃ្លឿ ក្រុម​១ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ​នៅតាម​កន្លែង​លក់​កាហ្វេ។​

    ប៉ូលិស​និយាយថា ប៉ូលិស​ផ្នែក​អន្តោប្រវេសន៍​ខណ្ឌ​ច្បារអំពៅ​ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ច្បារអំពៅ​ទី​១ ​បាន​ចុះ​សហការ​ជាមួយ​ប៉ូលិស នាយកដ្ឋាន​ស៊ើ​ប​អង្កេត​នឹង​អនុវត្តតាម​និតិ​វិធី​នៃ​អគ្គ​អន្តោប្រវេសន៍​ និង​កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​ដោយមាន​ការសម្របសំរួល​ពី​លោក​ព្រះរាជអាជ្ញារង សៀង សុខ​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​យួន​ដែល​បាន​លួច​ឆ្លងដែន​ចូលមក​ជួល​ផ្ទះ​ស្នាក់នៅ​ប្រកបរ​បរក​ស៊ី​ខុសច្បាប់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៦៩ ​និង​ផ្លូវ​៦៣៨ ភូមិ​ម៉ាក់​ឃ្លឿ​ ក្រុម​១​ សង្កាត់​ច្បារអំពៅ​ទី​១​ នៅតាម​កន្លែង​លក់​កាហ្វេ។​

    ជាល​ទ្ធផល​ការត្រួតពិនិត្យ​ប៉ូលិស​បាន​រកឃើញ​ជន​អន្តោប្រវេសន៍​ជា​ជនជាតិ​យួន​ចំនួន ​០៤ ​នាក់​ស្រី ​០២​ នាក់​ដែលមាន​កាន់​ឯកសារ​ជំរឿន​ហ្វូ​តូ (ចំលង) ​ត្រូ​វ​បាន​ខាង​នាយកដ្ឋាន​ស៊ើ​ប​អង្កេត ​នឹង​អនុវត្តតាម​និតិ​វិធិ​នៃ​អគ្គ​អន្តោប្រវេសន៍​នាំយកទៅ​ដើម្បី​មាន​វិធាន​ការបន្ត​៕

adverise with khmeread

មតិយោបល់