adverise with khmeread 1

Theo Walcott បំបែកកំណត់ត្រាពិភពលោកដែលធ្លាប់គ្រងដោយ Messi

    ​Theo Walcott ខ្សែប្រយុទ្ធ​ស្លាប​របស់​កាំភ្លើង​ធំ Arsenal បាន​បង្កើត​កំណត់ត្រា​ពិភពលោក សម្រាប់​ឯតទគ្គ​កម្ម​នៃ​ការគ្រប់គ្រង​បាល់​ធ្លាក់ចុះ​ពីលើ​ទី​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ បាន​ចូលរួម​នៅក្នុង​ការប្រកួតប្រជែង​មួយ​នៅ​អំឡុង​ការហ្វឹកហាត់ ដែល​គាត់​បាន​ប្រកួត​ជាមួយនឹង​មិត្ត​រួម​ក្រុម​របស់ខ្លួន Laurent Koscielny, Francis Coquelin និង Nacho Monreal ។​

​    ​តារាបាល់ទាត់​ទាំង​បួនរូប បាន​ប្រកួតប្រជែង​គ្នា​ក្នុង​បញ្ឈប់​បាល់​ដែល​ត្រូវបាន​ទម្លាក់​ពី​រថយន្តស្ទូច ខណៈដែល Walcott បានបង្ហាញ​ពី​បច្ចេកទេស​របស់ខ្លួន ដោយ​គ្រប់គ្រង​វា​បាន​យ៉ាង​ល្អ បន្ទាប់ពី​វា​ត្រូវបាន​ទម្លាក់​ពីលើ​ទីតាំង​កម្ពស់ ៣៤​ម៉ែត្រ​។​

​    ​Walcott បាន​ផ្តួល​កំណត់ត្រា​ចាស់ ដោយ​អាច​ធ្វើបាន​លើ​ចំនួន​ពីរ​ម៉ែត្រ​ស្ថិតនៅ​ចំពោះមុខ​អ្នក​កាត់សេចក្តី​របស់​សៀ​វ​ភៅ Guinness ។​

​    ​Walcott បាន​បំបាក់​កំណត់ត្រា​ចាស់​របស់​តារា Freestyle បាល់ទាត់​របស់​អង់គ្លេស​លោក John Farnworth  ដែល​បាន​បង្កើត​កំណត់ត្រា​ក្នុង​រយៈកម្ពស់ ៣២​ម៉ែត្រ បន្ទាប់ពី Lionel Messi បាន​បំបែក​កំណត់ត្រា​ដំបូង​គេ​ជាមួយនឹង​កម្ពស់ ១៨​ម៉ែត្រ​នៅក្នុង​ការផ្សព្វផ្សាយ​មួយ​សម្រាប់​ទូរទស្សន៍​របស់​ប្រទេស​ជប៉ុន​៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់