adverise with khmeread 1

Zlatan Ibrahimovic សប្បាយចិត្តដែលឃើញ Schweinsteiger ត្រឡប់មកទីលានវិញ

    ​Zlatan Ibrahimovic និយាយថា គាត់​ពិតជា​រីករាយ​ដែល​បានឃើញ Bastian Schweinsteiger ធ្វើការ​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​រដូវ​កាល​នេះ​សម្រាប់​បិសាច​ក្រហម Manchester United អំឡុង​ជំនួប​ជាមួយនឹង​ញញួរ​ធំ West Ham កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។​

​    ​អតីត​ប្រធាន​ក្រុម Bayern Munich និង​បាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់ Schweinsteiger ត្រូវបាន​បណ្តេញចេញ​ឱ្យទៅ​ហ្វឹកហាត់​ជាមួយនឹង​ឈុត​បម្រុង​យុវជន ពេលដែល Jose Mourinho បានចាត់ទុក​ថា​គាត់​មិនមែនជា​តម្រូវការ បន្ទាប់ពី​បាន​ចូលកាន់​កាប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​។​

​    ​ទោះជា​យ៉ាងណាក្តី Mourinho បានបញ្ចប់​ការ​ឃុំឃាំង​របស់ខ្លួន​ទៅលើ​ខ្សែបម្រើ​ជើងចាស់​វ័យ ៣២​ឆ្នាំ​រូបនេះ ខណៈដែល​គាត់​ត្រូវបាន​ប្តូរ​ចូលក្នុង​នាម​ជា​កីឡាករ​បម្រុង​នៅ​នាទី​៨៦ នៅក្នុង​ការប្រកួត​ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-១ ទៅលើ​ញញួរ​ធំ​របស់​បិសាច​ក្រហម ដែល​វា​បានធ្វើ​ឱ្យមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​សម្រាប់​ប្រិយមិត្ត​នៅលើ​ទឹកដី Old Trafford ។​

​    ​Ibrahimovic បានបញ្ជាក់​ពី​ការចូលរួម​របស់ Schweinsteiger ថា "​ខ្ញុំ​ពិតជា​រីករាយ​សម្រាប់​គាត់​។ ខ្ញុំ​រីករាយ ដោយសារតែ​ស្ថានភាព​មួយ​នេះ​សម្រាប់​គាត់​គឺ​មិន​ងាយស្រួល​នោះឡើយ​។ គាត់​បាន​ខិតខំ​ប្រឹង​ធ្វើ​ការងារ គាត់​រក្សា​ភាព​អត់ធ្មត់​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។ វា​មិន​ងាយស្រួល​ឡើយ ជាពិសេស​ពេលដែល​អ្នកទទួលបាន​អាជីព​មួយ​ដែល​ដូច​បែបនេះ​។ ខ្ញុំ​មិនមាន​អ្វីដែល​ត្រូវ​និយាយ​ឡើយ ប៉ុន្តែ​មានការ​គោរព​សម្រាប់​គាត់ និង​ពិតជា​រីករាយ​ខ្លាំង​បំផុត​ដែល​គាត់​ត្រឡប់មកវិញ​"៕

adverise with khmeread
ប្រភព៖ Skysports

មតិយោបល់