adverise with khmeread Bodybuilder

កីឡាករ​សាច់​សុំ​ម្នាក់​ចាញ់​ការប្រកួត រួច​ស្ទុះ​មក​វាយ​ចៅក្រម​ម្នាក់ ហើយ​ទាញ​លិង្គ​ចេញ​ក្រៅ​ឱ្យគេ​មើល​ថែមទៀត​

    ​កីឡាករ​កាយសម្ព័ន្ធ​អាជីព​ម្នា​ក់បាន​បាត់បង់​ការគ្រប់គ្រង​ខ្លួនឯង​ដោយបាន​វាយ​ចៅក្រម​ម្នាក់​ដេក​នឹង​ដី  ហើយ​ថែមទាំង​បាន​ទាញ​លិង្គ​របស់គេ​ចេញមកក្រៅ​ឱ្យគេ​មើល​ថែមទៀត​។​

​    ​Giannis Magos បានឈ្នះ​ជើងឯក​អន្តរជាតិ​កម្រិត​ទម្ងន់ ១០០ គីឡូក្រាម ហើយ​គាត់​បាន​សន្ម​ត់​ថា នឹង​ឈ្នះ​ពានរង្វាន់ 2016 IFBB Diamond Cup យ៉ាង​ងាយស្រួល​ក្នុងការ​ប្រកួត​នៅ​ប្រទេស​ក្រិ​ក​។​

​    ​ទោះយ៉ាងណា លទ្ធផល​ត្រូវបាន​ប្រកាសថា គាត់​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ពីរ ដែល​នេះ​បណ្តាលឱ្យ​រូបគេ​កើតក្តី​មួរ​ម៉ៅ​តែម្តង​។​

​    ​នៅក្នុង​វីដេអូ​ដ៏​រន្ធត់​មួយ Magos បាន​កម្រោលចូល​ដាក់​ចៅក្រម​ល្បីឈ្មោះ​លោក Armando Marquez ហើយ​ទះ​គាត់​មួយ​កំផ្លៀង​ដាច់​ផ្ងារ​ដួល​ទៅនឹង​ដី​ភ្លាមៗ​។​

​    ​យោងតាម​របាយការណ៍​បាន​និយាយថា បន្ទាប់មក​គាត់​បាន​ឡើងលើ​តុ​ចៅក្រម​ដាក់ពិន្ទុ​រួច​ទាញ​លិង្គ​ចេញមកក្រៅ​ឱ្យគេ​មើល​នៅ​ចំពោះមុខ​ប្រធាន​សហព័ន្ធ​កាយសម្ព័ន្ធ និង​សម្បទា​អន្តរជាតិ​លោក Rafael Santonja​។ យ៉ាងណាក្តី វីដេអូ​ផ្នែក​នេះ​មិន​ត្រូវបាន​ថត​ឡើយ​។​

​    ​បន្ទាប់ពី​ប្រតិកម្ម​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម វេ​ប​សាយ​កាយសម្ព័ន្ធ Evolution of Bodybuilding បាន​ថ្កោលទោស Magos ហើយ​បាន​អំពាវនាវ​ឱ្យមាន​ការពិន័យ​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​រូបគេ​៕

ប្រភព៖បរទេស

 

adverise with khmeread

មតិយោបល់