adverise with khmeread Untitled 1

តើ​នឹងមាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​ចុច Hibernate ឬ Sleep ជាជាង​បិទ​កុំព្យូទ័រ​ទាំងស្រុង​?

    ​តើ​អ្នក​បិទ​កុំព្យូទ័រ​របស់​អ្នក​ទាំងស្រុង​ជាច្រើន​ដង​ក្នុង​មួយថ្ងៃ​ដែរ​ទេ​? ឬក៏​អ្នក​ចូលចិត្ត​ដាក់ Hibernate ឬ Sleep លើ​កុំព្យូទ័រ​របស់​អ្នក​? កុំព្យូទ័រ​ទំនើប​គឺ​រចនា​ឡើង​មាន​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ជាមួយនឹង​ការជ្រើសរើស​យក​ការបិទ​ដោយ​ចុច Hibernate និង Sleep​។​

​    ​កុំព្យូទ័រ​របស់​អ្នក​បាន​ភ្ជាប់​មក​នូវ​ជម្រើស​ផ្សេងៗ​គ្នា​ក្នុង​ការបិទ ដែល​យើង​អាចធ្វើ​បាន​នៅពេល​យើង​លែង​ប្រើប្រាស់​ប្រព័ន្ធ​។ ជម្រើស​ការបិទ​នោះ​មានដូចជា Shutdown, Sleep និង Hibernate ដែល​វា​មាន​នៅលើ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ​ជា​យូរ​មកហើយ​។​

​    ​ប៉ុន្ដែ​ប្រសិនបើ​អ្នក​ជ្រើសរើស Sleep ឬ Hibernate ក្នុង​ការបិទ តើ​នឹង​មានរឿង​អ្វី​កើតឡើង​? Sleep ឬ Hibernate ជម្រើស​ទាំងពីរ​នេះ​គឺ​មានន័យថា​បិទ​បន្ទាប់បន្សំ មានន័យថា​វា​បិទ​តែ​អេក្រង់​ប៉ុណ្ណោះ ប៉ុន្ដែ​រាល់​កម្មវិធី​ដែល​យើង​បាន​បើក​ចោល​គឺ​នៅ​ដំណើរការ​ទាំងអស់​។​

​    ​ដូច្នេះ​ប្រសិនបើ​អ្នក​មិនបាន​បិទ​កុំព្យូទ័រ​បស់​អ្នក តើ​នឹង​មានរឿង​អ្វី​កើតឡើង​? ប្រសិនបើ​អ្នក​មិនបាន​បិទ​កុំព្យូទ័រ​របស់​អ្នក​ទេ អ្នកនឹង​ជួប​បញ្ហា​ទាំងនេះ​៖

​    ​១. បញ្ហា Software 
​    ​២. បញ្ហា Hardware 

​    ​កុំព្យូទ័រ​របស់​អ្នក​ប្រសិនបើ​ដើរ​យឺត វា​ត្រូវការ Restart ហើយ ដោយសារតែ​ដំណើរការ Process ច្រើនពេក​។ ហើយ​កុំ​ព្យ​ទ័​រ​របស់​អ្នក​មិនគួរ​ប្រើប្រាស់​ដូច​ម៉ាស៊ីន Server បានទេ វា​នឹង​ធ្វើឱ្យ​ខូច Software ឬក៏ Hardware ផ្សេង​បាន​៕

adverise with khmeread

មតិយោបល់