Messi នឹង​បញ្ចប់​និស្ស័យ​ជាមួយ Barcelonal? វីរបុរស​ក្លឹប Inter Milan អះអាងថា​ខ្លួន​មាន​ក្រដាស​ស្នាម​ចុះហត្ថលេខា​ជាមុន​របស់ Messi កាល​ពីមួយ​ទសវត្សរ៍​មុន​ដើម្បី​មកលេង​នៅ Inter

    ​វីរបុរស​របស់​ក្លឹប Inter Milan លោក Luisito Suarez អះអាងថា គាត់​បាន​បំពេញ​ក្រដាស​ស្នាម​ដែលជា​កម្មសិទ្ធិ​របស់ខ្លួន ដែល​បញ្ជាក់ថា Lionel Messi នឹង​ជិត​ចូលរួម​លេង​ជាមួយនឹង​ក្លឹប​យក្ស​របស់​អ៊ីតាលី​មួយ​នេះ​។​

​    ​Suarez ដែល​បាន​ចំណាយពេល​ជាច្រើន​នៃ​អាជីព​បាល់ទាត់​របស់ខ្លួន​ស្នាក់នៅ​ជាមួយ Inter ធ្លាប់​បានឈ្នះ​ពាន​លី​ក​កំពូល​អ៊ីតាលី​ចំនួន​បី​លើក​ក្នុង​ទ​ស្សវ​តរ៍​ទី ៦០ និង​ពាន​កំពូល​ក្លឹប​ប្រចាំ​តំបន់​អឺរ៉ុប​ចំនួន​ពីរ​សម័យកាល បាន​និយាយថា កិច្ចព្រមព្រៀង​ចុះហត្ថលេខា​ជាមុន​នេះ​បាន​ធ្វើឡើង​មួយ​ទសវត្សរ៍​មុន​។​

​    ​គាត់​បាន​បម្រើ​ការងារ​ជាទី​ប្រឹក្សា​ម្នាក់​សម្រាប់ Inter នា​អំឡុង​ពេលនោះ ហើយ​បាន​បញ្ជាក់ថា Messi បានផ្តល់​ជូន​នូវ​ក្លឹប​យក្ស​ប្រចាំ​លី​ក Serie A មួយ​នេះ លើសពី​អ្វីដែល​គាត់​បាន​និយាយថា​នឹងចូលរួម​ជាមួយនឹង​ពួកគេ​ទៀតផង​។​

​    ​Suarez បានបញ្ជាក់​ទៅកាន់​វិទ្យុ Radio Kiss Kiss ថា "​យើង​អាច​ទទួល​គាត់​បាន​ពេលដែល Barcelona មាន Deco, Ronaldinho និង Eto'o នៅ​តំបន់​ខាងលើ​។ ខ្ញុំ​នៅតែមាន​កិច្ចព្រមព្រៀង​មុន​កិច្ចសន្យា​ដែល​គាត់​បាន​ចុះហត្ថលេខា​របស់ Messi នៅក្នុង​ដៃ​"៕

Messi
adverise with khmeread
Loading ad ...