adverise with khmeread 1

លោក Louis van Gaal បដិសេធ​ពី​ការបាត់បង​ឱកាស​លើក​ពាន Premier League

​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United លោក Van Gaal ជឿថា ជ័យជម្នះ ១-០ ទៅលើ​ក្រុម​ហង្ស​ក្រហម Liverpool បាន​បញ្ឆេះ​ក្តី​សុបិន​នៃ​ពានរង្វាន់ Premier League របស់​ពួកគេ​ម្តងទៀត​។​

​ខ្សែប្រយុទ្ធ Wayne Rooney រក​គ្រាប់​ជ័យជម្នះ​ក្នុង​នាទី​ទី ៧៨ ដែលជា​ការ​ស៊ុត​ចំ​គោលដៅ​តែម្តង​គត់​របស់​ក្រុម​ភ្ញៀវ​នៅ​ទឹកដី Anfield ទោះ​នេះ​ជាការ​ប្រកួត​ដែល​ខ្វះ​គុណភាព​និង​ការបង្កើត​ឱកាស​ក៏ដោយ​។​

​ជ័យជម្នះ​យប់មិញ​នេះ ធ្វើ​ឲ្យ​ក្រុម​បិសាច​ក្រហម​មាន​ប្រាំពីរ​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal ហើយ​លោក Van Gaal ក៏​ស្រាប់តែ​ចេញមក​បដិសេធ​ពី​ការបាត់បង​ឱកាស​នៃ​ការប្រកួតប្រជែង​ជើងឯក Premier League​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​និយាយថា "​យើង​នៅសល់​ការប្រកួត​ជាច្រើន​ទៀត​។ យើង​ត្រូវតែ​បន្ត​ការប្រកួត​ទៀត ដែល​វា​មិន​ងាយស្រួល​នោះទេ​។ ដូច​យើង​ឃើញ​ក្នុងថ្ងៃនេះ​អញ្ចឹង ប៉ុន្តែ​យើង​អាចធ្វើ​បាន ព្រោះ​យើង​បង្ហាញ​រៀងរាល់​សប្តាហ៍​ថា​យើង​អាចធ្វើ​វា​បាន​"៕

 

adverise with khmeread

មតិយោបល់