ប៉ូលិស​ចាប់បាន​អ្នកបាញ់​អាប៉ោង​បាន ​២​ នាក់​

    ភ្នំពេញ ៖ ប៉ូលិស​បាន​បង្ក្រាប​ជាក់ស្តែង​ករណី​លេងល្បែង​ស៊ី​សង​ប្រភេទ​លេង​អាប៉ោង​​នៅ​ថ្ងៃទី​០២ ធ្នូ​ ឆ្នាំ២០១៦​ ម៉ោង​១១ ​និង​៣០​នាទី​នៅ​ចំណុច​លើផ្លូវ​ដែក ក្រុម​៦ ភូមិ​ទួលគោក​ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​ឃាត់ខ្លួន​ចំនួន ​២​ នាក់ ​និង​វត្ថុតាង​មួយចំនួន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ​បាន​ ពៅ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ ​មុខរបរ​គ្មាន​ ​និង​២-​ឈ្មោះ ​កែវ ផ​ល្លិ​ន ​ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​មុខរបរ​គ្មាន​។ ​សម្ភារៈ​ដកហូត​រួមមាន មេអាប៉ោង​១,​ ​ចាន​១, ​កា​ធុន​ជ័រ​១,​ កម្រាល​មួយ​ផ្ទាំង ​និង​ប្រាក់រៀល​៣​ម៉ឺន​រៀល។​ ប៉ូលិស​បាន​កសាង​សំណុំ​រឿង​បញ្ជូន​តាម​នីតិ​វិធី៕

adverise with khmeread