samsung-banner
adverise with khmeread

កាន់កាប់​អាវុធ​ខុសច្បាប់​ផង​, ប្រើ​គ្រឿងញៀន​ផង​ប៉ូលិស​វ៉ៃខ្នោះ ​៣ ​នាក់

Unnamed %283%29

    ភ្នំពេញ ៖ ជនសង្ស័យ​ ៣ ​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​កាន់កាប់​អាវុធ​ខុសច្បាប់​ (​ដាវ​កែច្នៃ​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​យប់​ថ្ងៃទី​២ ​ធ្នូ​២០១៦ ​​វេលា​ម៉ោង​៣​កន្លះ​ទៀបភ្លឺ នៅ​ចំណុច​លើផ្លូវ​លេខ​៦២R​ កែង​១០៥​ក្រុមទី​១២ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ  ខណ្ឌឫស្សីកែវ ដោយបាន​ឃាត់​ជនសង្ស័យ​ ៣ ​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី១.​ឈ្មោះ ​ឯម វុទ្ធី ភេទ​ប្រុស អាយុ​២២ឆ្នាំ ខ្មែរ ស្នាក់នៅ ឃ្លាំ​ស៊ីម៉​ង់ ផ្លូវ​ម៉ៅ​សេទុង ក្រុម​៧៩ ភូមិ​១៧​ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក មុខរបរ​កម្មករ​លីសែង​, ទី២.​ឈ្មោះ​ យាំង សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២២ឆ្នាំ ខ្មែរ ស្នាក់នៅ ក្រុម​៧៩ ភូមិ​១៧​ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក មុខរបរ​រត់​ម៉ូតូឌុប​ និងទី​៣.​ដាន់ លីន ភេទ​ប្រុស អាយុ​១៨ឆ្នាំ ខ្មែរ ស្នាក់នៅ ឃ្លាំង​ស៊ី​ម៉​ង់​ត៍​ផ្លូវ​ម៉ៅ​សេទុង ក្រុម​៧៩ ភូមិ​១៧ សង្កាត់​បឹងកក់​២​ខណ្ឌទួលគោក មុខរបរ​​កម្មករ​លីសែង​។ ​ដកហូត​សម្ភារៈ​និង​វត្ថុតាង​រួមមាន ១.​ដាវ​ដែក ប្រវែង​៥០​ស​.​ម​,២.​ម៉ូតូ​១ គ្រឿង​ម៉ាក់​ HONDA C125 (​វ៉េវ​) ស៊េរី​ឆ្នាំ​2010  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1N-4189​។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ល្បាត​ខាង​បានឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ក៏​ហៅ​ឈប់​ដើម្បី​ត្រួត​ពិនិត្យឃើញ​មាន​សម្ភារៈ និង​វត្ថុតាង​ខាងលើ ទើប​កម្លាំង​សម​ត្ត​កិច្ច​យកមក​ស្នាក់ការ​ប៉ុស្តិ៍​ម្ដង ហើយ​ជនសង្ស័យ​ខាងលើ​បាន​សារភាព ខ្លួន​និង​បក្ខពួក​បាន​ប្រើប្រាស់​គ្រឿងញៀន​មែន។​

    ក្នុងករណី​ខាងលើនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ​៣​ នាក់ និង​​វត្ថុតាង​ខាងលើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់