អង្គុយ​ផឹក​កាហ្វេ​ឃើញ​ឱកាសល្អ​លួច​ម៉ូតូ​...​ម្ចាស់​ឃើញ​ទាន់​ស្រែក​ចោរ​...​ខ្នោះ​

    ភ្នំពេញ ៖ ប៉ូលិស​បាន​បង្ក្រាប​ជាក់ស្តែង​ជនសង្ស័យ​លួច​ម៉ូតូ​ម្នា​ក់នៅ​ថ្ងៃទី​២ ​ធ្នូ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង ​៧​ ព្រឹក​នៅ​ចំណុច ក្រុម​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស្ងួន រឹទ្ធី ហៅ ហ្សា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ​ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ស្រី ឆេង​ហ៊ួ​ន ភេទប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ លក់​សាច់ជ្រូក ស្នាក់​នៅផ្ទះ​លេខ​៦៤៤ ក្រុម៥ ភូមិក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។​ ម៉ូតូ​ដែល​ចោរលួច​ម៉ាក​សង់​កូរ៉េ ព​ណ៌ ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ​1BM-7630។​

    ប៉ូលិស​បន្តថា ដំបូង​ជនសង្ស័យ​បានធ្វើ​ដំណើរ​ពី​គី​ម៉ែត្រ ​៧ មក​ផឹក​កាហ្វេ​នៅមុខ​ CTN​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦។ លុះដល់​ម៉ោង ៧  ជនសង្ស័យ​ក៏​ដើរ​ចូលទៅ​ទីតាំង​កើតហេតុ​ខាងលើ​បានឃើញ​ម៉ូតូ​សង់​កូរ៉េ ​១ ​គ្រឿង​ទុក​នៅ​ទីនោះ​ដោយមាន​ទាំង​សោ​នៅជាប់​នឹង​ម៉ូតូ​ផង​ក៏​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេចចេញ​ក្រៅ​តែម្តង​។​

    តែ​ត្រូវបាន​ម្ចាស់​ម៉ូតូ​ស្រែក​ឮ​ដល់​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ប៉ុស្តិ៍គី​ឡូ​ម៉ែត្រ​លេខ​៦ ​នៅ​ឈរជើង​គោលដៅ​ក្បែ​រនោះ​ធ្វើកា​ឃាត់ខ្លួន​បានតែ​ម្តង​។​

    ម៉ូតូ ត្រូវបាន​ជនរងគ្រោះ​ស្នើសុំ​យក​ជិះ​បណ្តោះ​អាស​ន្ត​។ ​ចំណែក​ជនសង្ស័យ​ត្រូវ​កម្លាំង​ប៉ូលិស​ខណ្ឌ​ឃាត់ខ្លួន​កសាង​សំណុំរឿង​ទៅតាម​នីតិ​វិធី​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread