ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

    ភ្នំពេញ ៖ ប៉ូលិស​បាន​ចាប់​មុខសញ្ញា​ម្នា​ក់នៅ​ថ្ងៃទី​១​ ធ្នូ ​២០១៦ ​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​នៅ​ចំណុច​ផ្លូវជាតិ​៥ ក្រុម​៣ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ តាម​ដីកា​លេខ ​369.​ត​.​ព្រ​ចុះ​ថ្ងៃទី​25.7.2016​ ចេញ​ដោយ​លោក ​ជ័យ សុវណ្ណ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​រួចមក​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ​ ហ្វី សឹក​គ្រី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​២២២០ ផ្លូវជាតិ​លេខ​៥ ក្រុម​៤ ភូមិ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ​ មុខរបរ​មិន​ពិតប្រាកដ រួច​កសាង​សំណុំ​រឿង​តាម​និតិ​វិធីដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ៕

adverise with khmeread