ព្រះ​ម្ចាស់​ថ្លៃ​! ក្រុមហ៊ុន LaMia ប្រើ​យន្តហោះ​អ៊ីចឹងៗ​ទេតើ​ទើប​ធ្លាក់ ឥឡូវ​អាជ្ញាធរ​បូ​លី​វី​ផ្អាក​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ហើយ​

    ​អាជ្ញាធរ​អាកាសចរណ៍​បូ​លី​វី​បាន​ផ្អាក​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន LaMia ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​យន្តហោះ​របស់ខ្លួន​បាន​ធ្លាក់ ហើយ​សម្លាប់​ជីវិត​មនុស្ស​ចំនួន ៧១ នាក់​កាលពី​ថ្ងៃ​ចន្ទ​។​

​    ​វា​ជា​យន្តហោះ​អាច​ប្រើការ​បានតែ​មួយគ្រឿង​គ​ត់របស់​ក្រុមហ៊ុន LaMia និង​មាន​ចំណែក​កម្មសិទ្ធិ​កាប់​កាប់​ដោយ​អ្នកបើកបរ​ទៀតផង​។​

​    ​យន្តហោះ​ដឹក​ក្រុម​កីឡាករ​បាល់ទាត់​ក្លឹប Chapecoense របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​ធ្លាក់​នៅក្បែរ​ទីក្រុង Medellin ប្រទេស​កូ​ឡុំ​ប៊ី​។ មាន​មនុស្ស​តែ ៦ នាក់​ប៉ុណ្ណោះ​ដែល​នៅសល់​ជីវិត​។​

​    ​អាជ្ញាធរ​បូ​លី​វី​បាន​និយាយថា ភស្តុតាង​កំពុង​លេចឡើង​ថា យន្តហោះ​នោះបាន​ធ្លាក់​ដោយសារ​អស់​សាំង ខណៈ​បាន​ព្យាយាម​ចុះចត​។​

​    ​LaMia ទើបតែ​បង្កើតឡើង​កាលពី​ឆ្នាំមុន ហើយ​មាន​យន្តហោះ​ចំនួន ៣ គ្រឿង ខណៈ​ពីរ​គ្រឿង​ទៀត​កំពុង​ជួសជុល​។​

​    ​យន្តហោះ​ផលិត​នៅ​អង់គ្លេស BAE 146 Avro RJ85 មិនមាន​សាំង​នោះទេ​នៅពេល​វា​ធ្លាក់​នៅ​តំបន់ភ្នំ​ក្បែរ​ទីក្រុង Medellin ហើយ​ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​កូ​ឡុំ​ប៊ី​លោក Alfredo Bocanegra បាន​និយាយថា ភស្តុតាង​ជា​សំឡេង​របស់​ពី​ឡុ​ត​បានស្នើ​ចុះចត​ព្រោះ​មាន​សាំង​តិច ហើយ​យន្តហោះ​ដាច់​ភ្លើង​។​

​    ​លោក Bocanegra បាន​និយាយថា "​ដោយបាន​ត្រួតពិនិត្យ​រាល់​ផ្នែក​ដែល​នៅសល់​របស់​យន្តហោះ​យើង​អាច​បញ្ជាក់បាន​ថា យន្តហោះ​មិនមាន​សាំង​នៅ​គ្រា​ដែល​យន្តហោះ​ជិត​ធ្លាក់​"៕

ប្រភព៖BBC

adverise with khmeread