samsung-banner
adverise with khmeread

រោគសញ្ញា​មហារីកក្រពះ ដែល​មនុស្ស​គ្រប់រូប​គួរ​ដឹង​!

1

    ​គួរឱ្យ​ស្តាយ រោគសញ្ញា​ដំណាក់កាល​ដំបូង​នៃ​ជំងឺមហារីក​ក្រពះ​កម្រ​លេចឡើង​ឱ្យ​យើង​បានដឹង​មុន​ណាស់​។ នេះហើយ​ជាហេតុ​ផល ដែល​ជំងឺ​មហារីកក្រពះ​ពិបាក​ស្វែង​រកមើល​រោគសញ្ញា​បំផុត​នៅ​ដំណាក់កាល​ដំបូងៗ​។ ពេល​ឈានដល់​ដំណាក់កាល​រាង​ធ្ងន់​បន្តិច​ទើប​វា​លេចចេញ​នូវ​រោគសញ្ញា​ដូចជា​៖

​    ​- ខ្សោយ​ចំណង់​អាហារ​
​    ​- ស្រក​ទម្ងន់ ដោយ​មិនបាន​ប្រឹង​
​    ​- ឈឺពោះ​
​    ​- មាន​អារម្មណ៍​រមូល​លើ​ផ្ចិត​
​    ​- មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​អាហារ ពេល​ទទួលទាន​អាហារ​ទើបតែ​បាន​បន្តិច​
​    ​- ក្រហាយ​ទ្រូង ឬ ពិបាក​រំលាយ​អាហារ​
​    ​- ចង់​ក្អួត​
​    ​- ក្អួត​ដោយមាន ឬ គ្មាន​ឈាម​
​    ​- ហើមពោះ ឬ មាន​សារធាតុ​រាវ​ពូន​ផ្តុំ​ច្រើន​លើ​ក្បាលពោះ​
​    ​- ខ្វះ​គ្រាប់​ឈាមក្រហម (​ស្លេកស្លាំង​)

​    ​បញ្ជាក់​៖ រោគសញ្ញា​ភាគច្រើន​ខាងលើនេះ​គឺ​បង្កឡើង​ដោយ​រឿង​ផ្សេងទៀត​ផងដែរ មិនមែន​តែម​ហារី​កមួយ​មុខ​ទេ ក្នុងនោះ​មានដូចជា ឆ្លង​វីរុស​នៅ​ក្រពះ ឬ ដំបៅ​ក្រពះ​។ ប្រសិនបើ​ចង់​ជ្រាប​ច្បាស់​គួរ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ព្យាបាល​ឱ្យទាន់ពេល​៕ 

ប្រភព៖Cancer

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់