samsung-banner
adverise with khmeread

ពិសា​អាហារ​ទាំងនេះ​រួច​អនុវត្ត​វិធី​តិចតួច​នេះ លោក​អ្នកនឹង​លាន់មាត់​ថា ឫស​សក់ខ្មៅ​ចាប់ផ្តើម​ដុះ​ជំនួស​សក់ស្កូវ​ហើយ​!

1

    ​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Bradford University បាន​រកឃើញ​កំហុស​នៃ Hydrogen – Peroxide​។ អ៊ី​ដ្រូ​ហ្សែ​ន (Hydrogen) គឺជា​កំហុស​សម្រាប់​សក់​ប្រែ​ទៅជា​ខ្មៅ​។​

​    ​រាងកាយ​មនុស្ស​បង្កើត Hydrogen – Peroxide ក្នុង​កម្រិត​តូច​មួយ អំឡុងពេល​រំលាយ​អាហារ​។ សរីរាង្គ​របស់​មនុស្ស​វ័យក្មេង ការរំលាយ​អាហារ​គឺ​លឿន ហើយ​អាច​បំបែក​សារធាតុ​នេះ​បាន ខណៈដែល​មនុស្ស​ចាស់​មា​ន​ភាព​ពិបាក​និង​យឺត​ក្នុងការ​រំលាយ​អាហារ​។ ករណីនេះ​ហើយ​ដែល​អ៊ី​ដ្រូ​ហ្សែ​ន​វា​លុក​អង់​ហ្ស៊ី​ម Tyrosine Kinase ដែល​បង្កើត​សារធាតុ​មេឡានីន​ក្នុង​រាងកាយ​។​

​    ​ប៉ុន្ដែ​លោកអ្នក​នឹងមាន​សក់ខ្មៅ​រហូតដល់​អាយុ​ច្រើន ដោយ​ការគ្រប់គ្រង​អ៊ី​ដ្រូ​ហ្សែ​ន​ក្នុង​រាងកាយ​របស់​អ្នក​។ ហើយ​នេះ​ជា​របៀប​គ្រប់គ្រង វា​តាម​វិធីសាស្ត្រ​ខាងក្រោម​៖

​    ​១. ចង់​មាន​សក់ខ្មៅ​ដូច​ធម្មជាតិ សូម​បរិភោគ​អាស៊ីតហ្វូលីក​ពី ៣០០ ទៅ ៤០០ មីក្រូ​ក្រាម​រៀងរាល់ថ្ងៃ ដែលមាន​ក្នុង​អាហារ​ដូចជា ផ្លែ​បឺ​រ ការ៉ុត គ្រាប់​អាល់​ម៉ុង ស៊ុត​...​។​
​    ​២. សារធាតុ​រ៉ែ​ដូចជា​ស្ពាន់ កាល់ស្យូម និង​ស័ង្កសី​អាច​ពន្យារ​វត្តមាន​សក់ស្កូវ​បាន​។ អាហារ​ត្រូវ​បរិភោគ​៖ សណ្តែកសៀង ស្ពៃ​ស្ពី​ណា​ច់ តៅ​ហ្វ៊ូ សណ្តែកក្រហម អាហារ​សមុទ្រ សណ្តែក​គួរ គ្រាប់​ឈូករ័ត្ន​...​។​
​    ​៣. លាង​ក្បាល​ស្បែក​ជាមួយនឹង​អំបិល​លាយ​ជាមួយ​ទឹកក្រូច​ឆ្មា​។ វិធីសាស្ត្រ​នេះ​កម្ចាត់​អង្កែ ដែល​ព​ន្លឿ​ន​ល្បឿន​សក់ស្កូវ​។​
​    ​៤. លាយ​ប្រេងដូង​ក្នុង​បរិមាណ​ល្មមប្រើ​ប្រាស់​ជាមួយនឹង​ស្លឹក​ក​ន្ទ្រោ​ប ចម្អិន​វា​។ បន្ទាប់មក​ទុកឱ្យ​ត្រជាក់​យកមក​ម៉ាស្សា​ឬ​ស​សក់​។​
​    ​៥. ផឹក​ទឹកតែ​ខ្មៅ​មួយ​កែវ​លាយ​ជាមួយនឹង​អំបិល​មួយ​ស្លាបព្រា​បាយ យកមក​ចាក់​លើ​ក្បាល​កក់​ឱ្យ​សព្វ ទុកចោល ៣០ នាទី​សឹម​លាង​សក់​ចេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់