samsung-banner
adverise with khmeread

គ្មាន​នរណាថា​មិន​ចង់បាន​បេះដូង​សុខភាព​ល្អ​ទេ​! នេះ​ជា​ទឹក ៤ មុខ​ដែល​ត្រូវ​ពិសា​ដើម្បី​ជួយ​បេះដូង​ឱ្យមាន​សុខភាព​ល្អជា​និរន្ត

Untitled 1

    ​ជំងឺ​បេះដូង​ភាគច្រើន​គឺ​កើតជា​លក្ខណៈ​បន្ត​ពូជ​ពី​គ្រួសារ ប៉ុន្ដែ​អ្នក​គួរតែមាន​សកម្មភាព​ដើម្បី​បង្ការ​ជំងឺ​នេះ​។ ហើយ​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​បែប​ធម្មជាតិ​ក្នុង​បង្ការ និង​ជួយ​សុខភាព​បេះដូង​។​

​    ​១. ទឹក​ផ្លែ​ទទឹម​
​    ​ទឹក​ទទឹម​គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ថាមពល​ធំ​បំផុត​មួយ​។ យោងតាម​ការស្រាវជ្រាវ​បង្ហាញថា ការបរិភោគ​ទឹក​ទទឹម​មិន​ត្រឹមតែ​ផ្ដល់​រសជាតិ​ប៉ុណ្ណោះ​ទេ វា​ជួយ​កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល និង​បង្កើន​លំហូរ​ឈាម​ទៅដល់​បេះដូង​ទៀតផង​។​

​    ​២. តែ​ខ្មៅ​
​    ​តែ​ខ្មៅ​ក៏​ជា​ប្រភេទ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផងដែរ​ក្នុង​ការជំរុញ​ដល់​សុខភាព​បេះដូង​។ ពិសា​រាល់ថ្ងៃ​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្ដេ​រ៉ុល​មិនល្អ និង​ជំរុញ​មុខ​លំហូរ​ឈាម ជាពិសេស​លំហូរ​ឈាម​ក្នុង​សរសៃឈាម​អា​ក់ទ័រ​ភ្ជាប់​ទៅ​បេះដូង​។​

​    ​៣. តែ​បៃតង​
​    ​តែ​បៃតង​ក៏​ជា​ប្រភេទ​ប្រឆាំង​អុកស៊ីតកម្ម​ដែរ ក្នុងការ​ការពារ​បេះដូង​។ យោងតាម​ការសិក្សា​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ស្ទះ​សរសៃឈាម​។​

​    ​៤. ទឹក​
​    ​រាងកាយ​ខ្វះ​ជាតិ​ទឹកជា​មូលហេតុ​មួយ នៃ​ជំងឺ​បេះដូង​ដែរ ដោយសារតែ​វា​ធ្វើឱ្យ​ឈាម​កើន​ជាតិ​អន្ធិល​។ នៅពេល​រាងកាយ​ខ្វះ​ជាតិ​ទឹក និង​កង្វះ​សារធាតុ​រាវ ឈាម​នឹង​ខាប់ ដែល​ធ្វើឱ្យ​ចំណាយ​ថាមពល​ច្រើន​។ ខ្វះ​ជាតិ​ទឹក​រ៉ាំ​រៃ​អាច​បណ្ដាលឱ្យ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ យ៉ាងណាមិញ​ពិសា​ទឹក​ច្រើន​គឺ​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន ប៉ុន្តែ​កុំឱ្យ​លើស ៣ លីត្រ​ក្នុង​មួយថ្ងៃ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់