adverise with khmeread Image

Update: ភ្លើងឆេះអស់៤តូបនៅផ្សារឯករាជ្យ៣

   ភ្នំពេញ ៖ អគ្គិភ័យមួយបានកើតឡើងនៅផ្សារឯករាជ្យ៣ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងប្រមាណ ៦និង៣០នាទីព្រលឹមថ្ងៃទី១៨មករាឆ្នាំ២០១៦នេះ បណ្តលឲ្យតូបលក់ខោអាវ ៤តូបឆេះខ្ទេច ។
   មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញដំណើរជួយធ្វើអន្តរាគមន៍ហើយបានបាញ់ទឹករលត់នៅម៉ោង៧ព្រឹកថ្ងៃដដែល។ចំណែកសមត្ថកិច្ចពាក់ព័ន្ធតាមផ្លូវវេងស្រេងកំពុងសម្រួលចរាចរណ៍។ រថយន្តពន្លត់អគ្គីភ័យមួយចំនួនចេញដល់ពាក់កណ្តាលផ្លូវបានត្រឡប់មកវិញ ។
    ចំណែកតូបលក់ទំនិញលក់ខោអាវ៤តូបរបស់អាជីវករត្រូវបានភ្លើងឆេះខ្ទេច។តែនៅមិនទាន់ដឹងពីមូលហេតុនៅឡើយ ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់