មានសេចក្តីរាយការណ៍ថា Hilary Duff ចែកផ្លូវពីមិត្តប្រុស Jason Walsh

          តាមសេចក្តីរាយការណ៍​ជាច្រើន​បាន​ឲ្យ​ដឹងថា តារាស្រី Hilary Duff និង​មិត្តប្រុស​ Jason Walsh បាន​ចែក​ផ្លូវគ្នា​ត្រឹមតែរយះពេល​៥​ខែ បន្ទាប់ពី​ប្រកាស​ជា​សាធារណៈ​អំពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ។

          តារាស្រី​វ័យ​២៩​ឆ្នាំ​រូបនេះ​និង​គ្រូបង្ហាត់​ផ្ទាល់​របស់នាង​​បានសម្រេចបញ្ចប់​ទំនាក់ទំនង​ស្នេហា​កាលពី​សប្តាហ៍មុន។ តារា​ស្រីក្នុងរឿង “Yonger” រូបនេះ​ដែល​លែង​លះ​ដាច់ស្រេចពីស្វាមី Mike Comrie បានបញ្ជាក់ថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Jason Walsh កាលពី​ខែ​កញ្ញា។

          Duff បាន​និយាយថា “​យើងស្គាល់​គ្នា​យូរ​មក​ហើយ​ ហើយ​គាត់គឺជាមនុស្ស​ល្អ មាន​ភាព​សប្បាយរីករាយ​ជាមួយ​គ្នា។ វាគឺជា​រឿងប្រសើរ​ដែល​មាន​ភាព​រីក រាយ​បែបនេះក្នុង​ឆាកជីវិត”៕

Hilary1
adverise with khmeread