Park Bo-gum ត្រៀមជួបជាមួយអ្នកគាំទ្រនៅសិង្ហបុរី

          តារាភាព​យន្តកូរ៉េ​ខាងត្បូង​ Park Bo-gum នឹងរៀបចំកម្មវិធី​ជួប​ជា​មួយ​អ្នក​គាំទ្រ​ជាលើក​ដំបូង​នៅ The Star Theatre នាថ្ងៃទី​១៨ខែកុម្ភៈ​ឆ្នាំ​ក្រោយ។

          សំបុត្រ​ ដែលមាន​តម្លៃ​ចាប់ពី ១៥៨ដុល្លារ ១៩៨​ដុល្លារនិង ២២៨​ដុល្លារ​ នឹង​ត្រូវ​ដាក់លក់ចាប់ពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៨ខែធ្នូ។ អ្នកជាវសំបុត្រ​ទាំង​អស់​នឹង​ទទួលបាន​ផ្ទាំងរូប​ភាពនិង​ឱកាស​ចូល​ទៅ​ជិត​ Park ក្នុងលក្ខខណ្ឌមាន​កម្រិត។

          កម្មវិធីជួប​ជាមួយ​អ្នក​គាំទ្រ​នេះ​ នឹងក្លាយជា​ទស្សនកិច្ច​លើក​ដំបូង​របស់​តា​រាភាពយន្តរូបនេះ មក​កាន់​ប្រទេសសិង្ហបុរី។ តារាភាព​យន្ត​រូបនេះ​នឹងជួ​បជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេសម៉ាឡេស៊ី​ ថៃ ឥណ្ឌូណេស៊ី​ ហុងកុង ចិន​ ជប៉ុននិង​តៃវ៉ាន់​ផងដែរ។

          Park វ័យ​២៣​ឆ្នាំ​ បានបង្ហាញមុខ​លើក​ដំបូង​ក្នុងអាជីពសម្តែងកាលពីឆ្នាំ​២០១១ ក្នុងរឿងបែបរន្ធត់ Blind និង​សម្តែង​តួអង្គសំខាន់​លើកដំបូង​ក្នុងរឿង “​Wonderful Mama​​ ” កាលពីឆ្នាំ​២០១៣៕

Tumblr npcvi9kngz1untowto1 1280 adverise with khmeread

មតិយោបល់