samsung-banner
adverise with khmeread

អ្នក​ប្រហែល​មិន​ជឿ ប៉ុន្តែ​ង៉ូ​វ​ហេង​ពិតជា​មាន​មែន ពេល​ទិញ​រថយន្ត​ត្រូវ​តាម​ពណ៌ ស្លាក​លេខ និង​ថ្ងៃកំណើត​

Untitled 1

    ​តើ​អ្នក​គួរ​ជ្រើស​ពណ៌​រថយន្ត​អ្វី ហើយ​ស្លាក​លេខ​រថយន្ត​លេខ​ប៉ុន្មាន និង​លេខ​ប៉ុន្មាន​ដែល​ត្រូវ​ចៀស​សវាង​ខ្លះ ដើម្បីឱ្យ​ត្រូវ​នឹង​ហុងស៊ុយ​ថ្ងៃកំណើត​របស់​អ្នក​? ដូច្នេះ​ចូរ​តាមដាន​ដូចខាងក្រោម៖

​    ​* អ្នក​កើត​ថ្ងៃអាទិត្យ ៖
​    ​- ពណ៌​ឈាមជ្រូក​, ពណ៌​ក្រហម ៖ ជួយ​ឱ្យមាន អ្នក​គោរព​កោតក្រែង​។​
​    ​- ពណ៌​ខ្មៅ ៖ ជួយ​រឿង​លុយកាក់​។​
​    ​- ពណ៌​ស ៖ ជួយ​ឱ្យមាន​សុវត្ថិភាព ចៀស​ផុតពី គ្រោះថ្នាក់​ផ្សេងៗ​។​
​    ​- ពណ៌​សំបក​មង្ឃុត ៖ ជួយ​រីកចម្រើន​ផ្នែក​លុយកាក់ និង​ទំនុកចិត្ត​។​
​    ​- ពណ៌​បៃតង ៖ មាន​អ្នក​ជួយ​ទំនុកបម្រុង​។​
​    ​- ពណ៌​ត្នោត​, ប្រផេះ​, មាស ៖ មាន​មេត្តា មាន​មន្ត​ស្នេហ៍​។​
​    ​- ពណ៌​ដែល​មិនគួរ​ប្រើ ៖ ពណ៌​ផ្ទៃមេឃ និង ពណ៌​ខៀវ ។​
​    ​- ស្លាក​លេខ​រថយន្ត មិនគួរ​មាន​លេខ ៖ ៣ និង ៦​។​

​    ​* អ្នក​កើត​ថ្ងៃ​ចន្ទ ៖
​    ​- ពណ៌​ទឹកក្រូច​, លឿងចាស់ ៖ ចម្រើន​ខាង លុយកាក់ និង​ភាព​រឹងប៉ឹង​មាំមួន​។​
​    ​- ពណ៌​ខ្មៅ ៖ ជួយ​ឱ្យមាន​សុវត្ថិភាព ចៀស​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ​។ 
​    ​- ពណ៌​ខៀវ​, មាស ៖ មាន​មេត្តា មាន​មន្ត​ស្នេហ៍ ទទួល​ការ​ទំនុកបម្រុង​ពី​មនុស្ស​ចាស់ ធ្វើឱ្យ​មានជោគ​លាភ​។ 
​    ​- ពណ៌​សំបក​មង្ឃុត ៖ ជួយ​ចម្រើន​ថាមពល ឱ្យ​រលូន​ក្នុង​ជីវិត​។ 
​    ​- ពណ៌​ជម្ពូ ឬ​ផ្កាឈូក ៖ ជួយ​ឱ្យមាន​អ្នក​ទំនុកបម្រុង​។ 
​    ​- ពណ៌​ផ្ទៃមេឃ ៖ ជួយ​ឱ្យ​សម្រេច​ជោគជ័យ ក្នុង​ជីវិត និង​ការងារ​។ 
​    ​- ពណ៌​បៃតង ៖ ជួយ​ឱ្យមាន​អំណាច កិត្តិយស មានឈ្មោះ​បោះ​សំឡេង​។ 
​    ​- ពណ៌​ដែល​មិនគួរ​ប្រើ ៖ ពណ៌​ក្រហម​។ 
​    ​- ស្លាក​លេខ​រថយន្ត មិនគួរ​មាន​លេខ ៖ ១ និង ៥​។ 

​    ​* អ្នក​កើត​ថ្ងៃ​អង្គារ ៖
​    ​- ពណ៌​ស្វាយ​ចាស់ ៖ ជួយ​ឱ្យមាន​ជោគជ័យ និង​បារមី​។ 
​    ​- ពណ៌​ខ្មៅ ៖ ជួយ​ឱ្យមាន​អំណាច កិត្តិយស កេរ្តិ៍ឈ្មោះ​។ 
​    ​- ពណ៌​ត្នោត​, ប្រផេះ ៖ ជួយ​ឱ្យគេ​ជឿជាក់​។ 
​    ​- ពណ៌​មាស ៖ ជួយ​ឱ្យមាន​សុវត្ថិភាព ចៀសផុត ពី​គ្រោះថ្នាក់​ផ្សេងៗ​។ 
​    ​- ពណ៌​ស្ករ ៖ ជួយ​ឱ្យមាន​ស្ថេរភាព​ក្នុង​ជីវិត​។ 
​    ​- ពណ៌​បៃតង ៖ ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​ឧបសគ្គ សត្រូវ ឬ​បញ្ហា​ផ្សេងៗ​។ 
​    ​- ពណ៌​ក្រហម​, ផ្កាឈូក ៖ ជួយ​ឱ្យ​សម្រេច​កិច្ចការងារ ព្រោះ​មាន​អ្នក​ចាំ​ជួយឧបត្ថម្ភ​គាំទ្រ​។ 
​    ​- ពណ៌​ដែល​មិនគួរ​ប្រើ ៖ ពណ៌​ស ឬ​លឿងទុំ​។ 
​    ​- ស្លាក​លេខ​រថយន្ត មិនគួរ​មាន​លេខ ៖ ១ និង ២​។​
 
​    ​* អ្នក​កើត​ថ្ងៃ​ពុធ (​ពី​ម៉ោង​៦ និង ០១​ព្រឹក ដល់​៦ ល្ងាច​) ៖
​    ​- ពណ៌​ខៀវ​, ផ្ទៃមេឃ ៖ ជួយ​ឱ្យ​ក្លាយជា អ្នក​គួរឱ្យ​លើកតម្កើង ឬ​គោរព​រាប់អាន​។ 
​    ​- ពណ៌​ស្ករ​, មាស ៖ ជួយ​បង្កើន​អំណាច កិត្តិយស កេរ្តិ៍ឈ្មោះ​។ 
​    ​- ពណ៌​ស​, លឿងខ្ចី ៖ ជួយ​ឱ្យ​ជោគជ័យ​ក្នុង​ជីវិត និង​ការងារ ព្រោះ​មាន​អ្នក​ជួយឧបត្ថម្ភ​គាំទ្រ​។ 
​    ​- ពណ៌​ប្រផេះ , ត្នោត ៖ ជួយ​បង្កើន​ភាពរលូន ក្នុង​ជីវិត​។ 
​    ​- ពណ៌​ស្វាយ​ចាស់ ៖ ជួយ​បង្កើន​ឱ្យមាន ជោគ​លាភ វាសនា​ខ្ពង់ខ្ពស់​។ 
​    ​- ពណ៌​បៃតង ៖ ជួយ​ឱ្យមាន​មន្ត​ស្នេហ៍ មេត្តាធម៌ និង​ការ​គួរឱ្យ​គោរព​។ 
​    ​- ពណ៌​មិន​គួរប្រើ ៖ ពណ៌​ក្រហម និង​ផ្កាឈូក​។ 
​    ​- ស្លាក​លេខ​រថយន្ត មិនគួរ​មាន​លេខ ៖ ៣ និង ៨​។ 

​    ​* អ្នក​កើត​ថ្ងៃ​ពុធ (​ពី​ម៉ោង​៦ និង ០១​ល្ងាច ដល់ ៦ ព្រឹក​) ៖
​    ​- ពណ៌​ផ្កាឈូក ៖ ជួយ​ឱ្យមាន​ទំនុកចិត្ត​។ 
​    ​- ពណ៌​ខ្មៅ ៖ ជួយ​ឱ្យ​ការងារ​ដំណើរការ​បានល្អ​។ 
​    ​- ពណ៌​ប្រផេះ​, ត្នោត ៖ ជួយ​ឱ្យមាន​សុវត្ថិភាព ចៀស​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ​។ 
​    ​- ពណ៌​ស្វាយ​ចាស់ ៖ ជួយ​ឱ្យ​សម្រេច​ជោគជ័យ ក្នុង​ជីវិត និង​ការងារ ព្រោះ​មាន​អ្នក​ចាំ​ជួយ​គាំទ្រ​។ 
​    ​- ពណ៌​ខៀវ​, ផ្ទៃមេឃ ៖ ជួយ​ឱ្យ​ចាក​ឆ្ងាយ ពី​គ្រោះថ្នាក់​។ 
​    ​- ពណ៌​ក្រហម​, ស្ករ ៖ ជួយ​ឱ្យ​មានជោគ​លាភ​។ 
​    ​- ពណ៌​ដែល​មិនគួរ​ប្រើ ៖ ពណ៌​ទឹកក្រូច និង ពណ៌​មាស​។ 
​    ​- ស្លាក​លេខ​រថយន្ត មិនគួរ​មាន​លេខ ៖ ៤ និង ៥​។ 

​    ​* អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍ ៖
     ​- ពណ៌​ស ៖ ជួយ​ឱ្យ​អ្នកដទៃ​មាន​ទំនុកចិត្ត​។ 
​    ​- ពណ៌​ក្រហម ៖ ជួយ​ឱ្យមាន​សុវត្ថិភាព ចៀស​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ​។ 
​    ​- ពណ៌​ត្នោត​, ប្រផេះ ៖ ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​ឧបសគ្គ សត្រូវ និង​បញ្ហា​ផ្សេងៗ​។ 
​    ​- ពណ៌​ផ្ទៃមេឃ ៖ ជួយ​បង្កើន​ជោគ​លាភ វាសនា និង​បារមី​។ 
​    ​- ពណ៌​បៃតង ៖ ជួយ​ឱ្យ​សម្រេច​បំណង ព្រោះ​មាន​អ្នក​ជួយឧបត្ថម្ភ​គាំទ្រ​។ 
​    ​- ពណ៌​ទឹកក្រូច​, មាស ៖ ជួយ​ឱ្យមាន​សិរី​មង្គល ក្នុង​ជីវិត​។ 
​    ​- ពណ៌​ដែល​មិនគួរ​ប្រើ ៖ ពណ៌​ខ្មៅ ពណ៌​ស្វាយ និង​ពណ៌​ខៀវ​។ 
​    ​- ស្លាក​លេខ​រថយន្ត មិនគួរ​មាន​លេខ ៖ ៧ និង ៩​។ 

​    ​* អ្នក​កើត​ថ្ងៃ​សុក្រ ៖
     ​- ពណ៌​បៃតង ៖ ជួយ​ឱ្យ​អ្នកដទៃ​មាន​ទំនុកចិត្ត និង​ការជឿជាក់​។ 
​    ​- ពណ៌​ក្រហម​, មាស ៖ ជួយ​ឱ្យ​ការងារ​រលូន ទៅមុខ​ល្អ​។ 
​    ​- ពណ៌​ក្រហម​, ផ្កាឈូក ៖ ជួយ​ឱ្យមាន​សុវត្ថិភាព ចៀស​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ​។ 
​    ​- ពណ៌​លឿង ៖ ជួយ​ឱ្យ​សម្រេច​កិច្ចការ​ធំ​។ 
​    ​- ពណ៌​ខ្មៅ ៖ ជួយ​ឱ្យ​រួច​ផុតពី​ឧបសគ្គ សត្រូវ និង​បញ្ហា​ផ្សេងៗ​។ 
​    ​- ពណ៌​ស្ករ ៖ ជួយ​ឱ្យ​មានជោគ​លាភ​។ 
​    ​- ពណ៌​ផ្ទៃមេឃ​, ខៀវ ៖ ជួយ​ឱ្យមាន លាភ បារមី វាសនា​ល្អ​។ 
​    ​- ពណ៌​ដែល​មិនគួរ​ប្រើ ៖ ពណ៌​ត្នោត ពណ៌​ប្រផេះ និង​ពណ៌​ស្វាយ​។ 
​    ​- ស្លាក​លេខ​រថយន្ត មិនគួរ​មាន​លេខ ៖ ៨ និង ៧​។​

​    ​- អ្នក​កើត​ថ្ងៃ​សៅរ៍ ៖ 
​    ​- ពណ៌​ក្រហម ៖ ជួយ​ឱ្យ​អ្នកដទៃ​ជឿទុកចិត្ត​។​
​    ​- ពណ៌​ផ្កាឈូក ៖ ជួយ​ឱ្យ​សម្រេច​បំណង ព្រោះ​មាន​អ្នក​ចាំ​ជួយឧបត្ថម្ភ​គាំទ្រ​។​
​    ​- ពណ៌​ខៀវ​, ផ្ទៃមេឃ ៖ ជួយ​ឱ្យមាន​សុវត្ថិភាព ចៀស​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ​។​
​    ​- ពណ៌​មាស​, លឿង ៖ ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី ឧបសគ្គ សត្រូវ និង​បញ្ហា​ផ្សេងៗ​។​
​    ​- ពណ៌​ខ្មៅ​, ស្វាយ​ចាស់ ៖ ជួយ​ឱ្យ​មានជោគ​លាភ មន្ត​ស្នេហ៍ គួរឱ្យ​គោរព​។​
​    ​- ពណ៌​មិន​គួរប្រើ ៖ ពណ៌​បៃតង​។​
​    ​- ស្លាក​លេខ​រថយន្ត មិនគួរ​មាន​លេខ ៖ ៤ និង ៦”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់