ឆេះ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត អស់​ ៤ ​ល្វែង​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ ឆេះ​នៅ​ម្តុំ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្តអស់​៤​ល្វែង​កើតឡើង នៅតាម​បណ្តោយ​ផ្លូវ​១៨៨ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៥ ​និង​៣០​នាទី ថ្ងៃទី​៣ ​ធ្នូ ​ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា អគ្គិភ័យ​បានកើត​ឡើង ទៅលើផ្ទះ​ល្វែង លក់​គ្រឿងបន្លាស់​រថយន្ត​ប្រមាណ​ជា​៤​ល្វែង ជាប់ៗ​គ្នា ដោយ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​នៅ​ក្នុងខណៈ​ពេលនេះ រថយន្ត​ពន្លត់អគ្គិភ័យ​ជាច្រើន​គ្រឿង កំពុង​អន្តរា​គមន៍ ដើម្បី​ពន្លត់ភ្លើង។​

    ចំណែក​មូលហេតុ និង​ទំហំ​នៃ​ការខូចខាត​មិនទាន់ អាច​ប៉ាន់ស្មាន​បាន​នៅឡើយ៕

 

Untitled 1 adverise with khmeread

មតិយោបល់