ដុត​កាំជ្រួច​ខ្នាត​ធំ​លេង​នៅ​ឆ្នេរ​អូរ​ឈើទាល​បែរជាផ្ទុះរបួស​ធ្ងន់ស្រាល ៤ ​នាក់​

    ព្រះសីហនុ ៖ មាន​ករណី​ផ្ទុះ​កាំជ្រួច​ក្រោយពី​ភ្ញៀវ​ដុត​កាំជ្រួច ខ្នាត​ធំ​លេង​កម្សាន្ត​នៅ​ចំណុច​ឆ្នេរ​អូ​ឈើទាល តូប​លេខ​៩៩១ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់ ថ្ងៃ​២ ​ធ្នូ ​ឆ្នាំ​២០១៦ បណ្តាលឱ្យ​មនុស្ស​ក្មេង​ចាស់​៤​នាក់ រងរបួស​ធ្ងន់ និង​ស្រាល ហើយ​ត្រូវបាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ទី​១-​ឈ្មោះ​ ហ៊ុន ច្រឹ​ន​​ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ លក់ដូរ​ទីលំនៅ ស្រុក​ឈូក ខេត្តកំពត​របួស​បែក​ក្រដាស់ត្រចៀក​,​ ជនរងគ្រោះ​ទី​២-​ឈ្មោះ​ ហ៊ុន​ ហ៊​ន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​របួសស្រាល​, ​ជនរងគ្រោះ​ទី​៣-​កុមារា ​អាយុ​៣​ឆ្នាំ និង​ទី​៤-​ឈ្មោះ អន ម៉ាន់​ដា​ណី រស់នៅ​ភ្នំពេញ​របួសធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ។

    ក្នុងករណីនេះ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ដោយ​ចាត់វិធានការ​ជាបន្ទាន់​ដល់​ម្ចាស់​តូប និង អ្នកបង្ក​ហេតុ៕

Unnamed adverise with khmeread

មតិយោបល់