samsung-banner
adverise with khmeread

ធ្វើជា​ម្តាយ​គេ ត្រូវ​ហ៊ាន​ជួប​បញ្ហា​ប្រឈម​ទាំង ៨ ចំណុច​នេះ​!!!

Untitled 1

    ​បន្ទាប់ពី​អាពាហ៍ពិពាហ៍ មនុស្ស​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់បាន​កូន​រៀងៗ​ខ្លួន​។ សម្រាប់​ស្ត្រី​គ្រប់រូប នរណា​ក៏​ដូច​នរណា​ដែរ នៅពេល​ត្រៀមខ្លួន​ធ្វើជា​ម្ដាយ​របស់គេ​។ ពួកគេ​តែងតែ​ត្រៀម​សព្វគ្រប់​ដើម្បីឱ្យ​កូន​របស់គេ​មាន​សុខ​ភាពល្អ​ក្នុងអំឡុងពេល​ពរ​ពោះ​។​

​    ​ប៉ុន្ដែ​ក្រោយ​សម្រាលកូន​រួច ហើយ​កូន​របស់​អ្នកធំ​ធាត់​ចេះ​អង្គុយ ចេះ​ដើរ ចេះ​និយាយ​... អ្នកនឹង​ជួប​បញ្ហា​ប្រឈម​ទាំង ៨ នេះ​៖

​    ​១. មាន​ដើមទ្រូង​ធំ​ខុសពី​កាល​នៅ​ក្រមុំ​។​


​    ​២. មាន​ស្នាម​សង្វារ ប្រៀប​ដូច​សត្វ​ខ្លា​ក្រញៅ​លើ​ពោះ​។​


​    ​៣. សម្រាក​សុខៗ​ស្ទុះ​ក្រោក​បែកញើស​ជោគ ខ្លាច​គេង​សង្កត់​កូន​ខ្លួនឯង​។​


​    ​៤. ពេល​ដើរ​ផ្សា​រយ​កកូន​ទៅជា​មួយ​អារម្មណ៍​នៅ​នឹង​កូន​រហូត ខ្លាច​មាន​ឧបទ្ទវហេតុ​ផ្សេងៗ​កើត​ឡើងលើ​កូន​។​


​    ​៥. ឱ្យតែ​ដើរចោល​កូន​បន្តិច អារម្មណ៍​ខ្លាច​តែ​កូន​រពឹស​ធា្ល​ក់​ចេញ​ពីលើ​គ្រែ​។​


​    ​៦. ត្រូវ​បំបៅ​ដោះ​កូន​គ្រប់​ទីកន្លែង ហើយ​មានតែ​ការងារ​នេះ​ទេ ដែល​ម្ដាយ​ធ្វើបាន​ល្អ​ជាង​ឪពុក​។​


​    ​៧. នៅផ្ទះ​ម្នាក់ឯង​គ្មាន​មនុស្ស​ជួយ​ការងារ​ផ្ទះ​ពេញ​មួយថ្ងៃ ខណៈដែល​កូន​នៅ​តូច​។​


​    ​៨. អ្នក​នឹងមាន​អារម្មណ៍​ពិសេស​គ្មានអ្វី​ប្រៀបបាន ដែល​បាន​បង្កើត​មនុស្សម្នា​ក់ដោយ​ខ្លួនឯង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់