adverise with khmeread Ip man web

Ip Man 3 របស់តារាភាពយន្ត កុំកុំ ឈរនៅលំដាប់ A

          ភាពយន្តថ្មីបំផុតរបស់តារាភាព​យន្តក្បាច់គុន ដូននី យ៉េន (Donnie Yen) ដែលមានចំណងជើងថា Ip Man 3 បានចាក់បញ្ចាំង​តាម​រោងភាព​យន្តកាលពី​ខែធ្នូ​ឆ្នាំមុន​ ហើយ​បាន​យក​ឈ្នះ​ភាព​យន្តហូលីវូដ Star Wars : The Force Awakens សម្រាប់ចំណូល​បាន​មកពីការលក់​សំបុត្រ។ ដូននី យ៉េន ដែលគេ​និយម​ហៅថា កុំកុំ ប្រហែល​ជា​ល្បី​​ល្បាញដោយ​សារតែ​ការសម្តែង​ជាតួអង្គ​ អ៊ីប មែន (Ip Man )ដែល​ជាគ្រូក្បាច់​គុនវិងឈុន។

កុំកុំ ហាក់ដូចជា​ត្រៀម​ខ្លួន​សម្រាក​ពី​វិស័យភាព​យន្ត​កុងហ៊្វូ​នេះ បន្ទាប់ពី​សម្តែង​ជា​តួអង្គចាស់ជា​លើក​ទី​បី។ កុំកុំ បាន​សម្តែងការភ្ញាក់ផ្អើល​ចំ​ពោះ​ការគាំ​ទ្រ​នៅប្រទេសសិង្ហបុរី​ ដោយទទួល​ស្គាល់ថា ភាគថ្មីនេះ​មាន​ការគាំ​ទ្រ​ច្រើន​ណាស់។ លោកបានបន្ថែមថា ការឆ្លើយតបបែបវិជ្ជមានចំពោះរឿង “Ip Man 3” ក៏​បាន​លើក​ទឹកចិត្តលោក​ឲ្យ​បន្តស្វែង​រក​ដំណោះស្រាយ​សម្រាប់​ឧបសគ្គ​ក្នុង​ការ​ផលិតភាព​យន្ត។ ភាព​យន្តកុងហ៊្វូ​ដ៏ជោគជ័យនេះ​ក៏បានជួយឲ្យលោកក្លាយជា​តារា​លំដាប់ A ដូច្នេះ​នឹងមាន​អ្វីថ្មីទៀត?

          តារាភាពយន្តវ័យ​៥២​ឆ្នាំ​រូបនេះ​បាននិយាយថា ការហ្វឹកហាត់និង​​ផលិត​​ភាព​យន្ត​ក្បាច់គុន​​អស់រយៈ​ពេល​ជាច្រើន​ទសវត្សរ៍មកនេះ បានបន្សល់ទុកស្លាក​ស្នាម​​ជា​ច្រើន​សម្រាប់លោកហើយថា វារឹតតែ​ពិបាក​នឹង​ធ្វើ​ឲ្យ​លោករក្សានូវ​កម្លាំង​កំពូល​ក្នុងរយៈ​ពេល​ពីរបីឆ្នាំចុងក្រោយ​នេះ៕

adverise with khmeread

មតិយោបល់