Fifa ស្នើឱ្យ​ក្រុមបាល់ទាត់​ទាំងអស់​ស្មិងស្មាធិ៍ ១ នាទី​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​ក្រុម​កីឡាករ ក្លឹប Chapecoense

    ​រយៈពេល​មួយ​នាទី​នៃ​ភាព​ស្ងៀមស្ងាត់ នឹងត្រូវ​ប្រារព្ធ​ឡើង​មុន​រាល់​ការប្រកួត​ទាំងអស់​ក្នុង​សប្តាហ៍​នេះ ក្នុងការ​ចងចាំ​មួយ​ដើម្បី​រំលឹក​ទៅដល់​កីឡាករ និង​បុគ្គលិក​របស់​ក្លឹប Chapecoense ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។​

​    ​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក Fifa ក៏បាន​ស្នើសុំ​ផងដែរ​ទៅកាន់​គ្រប់​កីឡាករ​ទាំងអស់​ឱ្យ​ពាក់​ខ្សែ​រុំ​ដៃ​ខ្មៅ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​។​

​    ​កីឡាករ​ចំនួន ១៩​នាក់ និង​បុគ្គលិក​គ្រូបង្វឹក​បាន​ស្ថិតនៅ​ក្នុងចំណោម​ជនរងគ្រោះ​ដែល ៧១​នាក់​ដែល​បាន​ស្លាប់ ពេលដែល​យន្តហោះ​ដែល​បាន​ជូន​ដំណើរ​ក្រុម​របស់​ប្រទេស​ប្រេ​ស៊ី​ល​មួយ​នេះ​ត្រូវបាន​ធ្លាក់​។​

​    ​ក្រុម​មួយ​នេះ បាន​ឆ្ពោះ​ដំណើរ​ទៅកាន់​ប្រទេស​កូ​ឡុំ​ប៊ី​សម្រាប់​ការប្រកួត​ដណ្តើមពាន Copa Sudamericana វគ្គ​ផ្តាច់ព្រ័ត្រ ដែលជា​ការប្រកួត​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​របស់​ពួកគេ​។​

​    ​រយៈពេល​នៃ​ភាព​ស្ងៀមស្ងាត់​ក៏​នឹង​ប្រារព្ធ​ឡើង មុន​កា​ប្រកួត Champions League និង Europa League ធ្វើឡើង​នា​សប្តាហ៍​ក្រោយនេះ​ផងដែរ​៕

 92795786 brazil getty adverise with khmeread

មតិយោបល់