ពិតជា​ជីវិត​ថ្លៃ​មែន​! វេជ្ជបណ្ឌិត​និយាយថា​ខ្សែការពារ​ក្រុម Chapecoense ដែល​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃ​ចន្ទ អាច​លេង​បាល់​វិញ​បាន​ធម្មតា

    ​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំងអស់​ដែល​បាន​យក​ចេញពី​គំនរ​បែកបាក់​របស់​យន្តហោះ​ធ្លាក់ ដែល​បានសម្លាប់​មិត្ត​រួម​ក្រុម​របស់គាត់​ចំនួន ១៩ ត្រូវបាន​វេជ្ជបណ្ឌិត​ប្រាប់ថា​នឹង​អាច​ត្រឡប់​ទៅ​ទីលាន​ប្រកួត​វិញ​បាន​ហើយ​។​

​    ​លោក Helio Hermito Zampier Neto វ័យ ៣១ ឆ្នាំ ខ្សែការពារ​កណ្ដាល របួស​ក្បាល​បន្តិចបន្តួច និង​តម្រូវឱ្យ​វះកាត់​សួត ជង្គង់ និង​កដៃ​នៅពេល​ភ្ញាក់​ពី​សោដនា​កម្ម​ដ៏​រន្ធត់​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃ​អង្គារ​។​

​    ​យ៉ាងណាមិញ យោងតាម​ឪពុក​របស់គាត់​លោក Helam អាជីព​របស់គាត់​នឹងមិន​បញ្ចប់​នោះទេ​។​

​    ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផុស​មួយ​កាលពី​ថ្ងៃ​សុក្រ ឪពុក​របស់គាត់​បាន​សរសេរថា "​ខ្ញុំ​អាច​ជូនដំណឹង​ដ៏​ពេញចិត្ត​និង​រីករាយ​មួយ គឺ​កូន​របស់ខ្ញុំ​ឥឡូវនេះ​មាន​សុខភាព​ល្អប្រសើរ​ហើយ​"​។​

​    ​"​គ្រូពេទ្យ​បានធ្វើ​ការវះកាត់​ជើង​របស់គាត់ ហើយ​វេជ្ជបណ្ឌិត​បាន​ធានាថា គាត់​នឹង​អាច​ត្រឡប់​ទៅ​ទីលាន​ប្រកួត​បាន​"​។​

​    ​ដោយឡែក​ក្នុង​ឧបទ្ទវហេតុ​នោះ មាន​មនុស្ស ៦ នាក់​រស់រានមានជីវិត ដោយ​ក្នុងនោះ​មាន​សមាជិក​ជម្រើស​រប​ស់​ក្រុម Chapecoense ពីរ​នាក់​។​

​    ​យ៉ាងណាមិញ​អ្នកចាំទី​បម្រុង​លោក Jakson Ragnar Follmann នឹងមិន​ត្រូវ​បាត់បង់​ជើងឆ្វេង​របស់គាត់​ទេ បន្ទាប់ពី​ជើង​ស្ដាំ​របស់គាត់​ត្រូវបាន​កាត់ចេញ​។​

​    ​ចំណែកឯ​ខ្សែការពារ​លោក Alan Ruschel ស្ថិតក្រោម​ការវះកាត់​ឆ្អឹងខ្នង ប៉ុន្ដែ​ការ​បំលាស់​ទី​របស់គាត់​គឺ​មិនមាន​ប្រសិទ្ធភាព​នោះទេ​។ យោងតាម​របាយការណ៍ AS កីឡាករ​ខ្សែការពារ​វ័យ ២៧ ឆ្នាំ​រូបនេះ​ប្រហែលជា​នឹងត្រូវ​អង្គុយ​រទេះរុញ​អស់​មួយជីវិត​។​

​    ​មនុស្ស​សរុប ៧១ នាក់​បាត់​បង់ជីវិត នៅពេលដែល​ពី​ឡុ​ត​ជនជាតិ​អង់គ្លេស​បើក​យន្តហោះ Avro RJ85 ទម្លាក់ខ្លួន​ចុះទៅ​ក្រោម​នៅ​ទីក្រុង Medellin ជា​កន្លែង​ដែល​ក្រុម Chapecoense ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ក្របខណ្ឌ Copa Sudamericana៕

ប្រភព៖បរទេស

Untitled 1 adverise with khmeread
Loading ad ...