អាណិត​ណាស់​!!! ​បុរស​ម្នាក់​ចុះ​រាវរក​ងាវ​ជាប់ជើង​នឹង​ភក់​លង់ទឹក​សមុទ្រ​ស្លាប់​

    កោះកុង ៖ បុរស​ម្នាក់​បាន​ចុះ​រាវរក​ងាវ ចៃដន្យ​ជើង​ជាប់​ភក់​ដក​មិន​រួច បណ្តាលឱ្យ​លង់ទឹក​សមុទ្រ​ស្លាប់​កាលពី​ថ្ងៃទី​២ ​ធ្នូ​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​-​ខេត្តកោះកុង។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​នគរបាល​ស្រុក​កោះកុង សហការ​ជាមួយ​ពេទ្យ អាជ្ញាធរ​ភូមិ​-​ឃុំ ចុះ​ត្រួតពិនិត្យ​សាកសព ហើយ​បាន​បញ្ជាក់ថា  ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់ ពេល​ទៅ​រាវរកងាវ ជាប់​ល្បាប់​ភក់ ដក​ជើង​ពុំរួច នៅ​ចំណុច​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ប្រាកដ​មែន។​

    ប៉ូលិស​បន្តថា សព​រងគ្រោះ​ឈ្មោះ ថន គីម ភេទ​ប្រុស អាយុ២៥​ឆ្នាំ បាន​ប្រគល់ជូន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

15354182 1198225886930951 1821196721 o
adverise with khmeread