ញាក់សាច់​! ពូ​ទីន​បង្ហាញ​មនុស្ស​យន្ត​អាច​បើកឡាន​បាន​ដោយ​ខ្លួនឯង ទុក​សម្រាប់​សង្គ្រាម​ផ្កាយ​ពេលអនាគត​ជាមួយ​អាមេរិក និង​ចិន​ដើម្បី​ដណ្តើម​ឋានសួគ៌​

    ​មនុស្ស​យន្ត​គំរូ​ថ្មី​មួយ​របស់​រុស្ស៊ី​ត្រូវបាន​គេ​ដាក់ឈ្មោះថា Fedor អាច​លើក​ទម្ងន់ អា​វ៉ង់ បើកឡាន និង​ធ្វើ​កិច្ចការ​មួយចំនួន​ជាច្រើន​ផ្សេងទៀត​បាន​។​

​    ​មនុស្ស​យន្ត​មិន​គួរឱ្យ​ជឿ​នេះ​គឺ​ត្រូវ​បង្ហាត់បង្រៀន​ដើម្បី​បញ្ចូនទៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) ឆ្លងកាត់​ការសាកល្បង​មុនពេល​បញ្ជូនមក​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​វិញ​។​

​    ​អ្នក​រចនា​មនុស្ស​យន្ត​នេះ​បាន​អួតថា​នឹង​ជំនួស​អវកាសយានិក ហើយ​និង​និយាយថា​វា​នឹង​ល្អជា​មនុស្ស​ទៅទៀត​។ មនុស្ស​យន្ត​ថ្មី​បានបង្ហាញ​ឡើង បន្ទាប់ពី​មានការ​ព្រមាន​ថា អាមេរិក ចិន និង​រុស្ស៊ី​អាច​នឹង​រៀបចំ​ត្រៀម​ធ្វើសង្គ្រាម​អវកាស​ដណ្ដើមយក​ការគ្រប់គ្រង​ឋានសួគ៌​ក្រៅ​ផែនដី​។​

​    ​មនុស្ស​យន្ត Fedor មាន​កម្ពស់​ប្រមាណ ១,៨ ម៉ែត្រ និង​ទម្ងន់​ចាប់ពី ១០៦ ទៅ ១៦០ គីឡូ​ក្រោម​អាស្រ័យទៅលើ​ឧបករណ៍​បំពាក់​លើ​វា​។​

​    ​អ្នក​រចនា​មនុស្ស FPI របស់​រុស្ស៊ី​បាន​និយាយថា "​មនុស្ស​យន្ត​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​ក្នុងការ​សាងសង់​មូលដ្ឋាន​នៅលើ​ភព​ព្រះ​ចន្ទ​និង​ភព​ផ្សេងទៀត​"​។​

​    ​"​មនុស្ស Fedor អាច​ងើបឈរ​ដោយ​ខ្លួនឯង​នៅពេល​វា​ដួល បើករថយន្ត និង​ប្រើ​ឧបករណ៍​សម្រាប់​សាងសង់​ផងដែរ​"​។​

​    ​មនុស្ស​យន្ត​ត្រូវបាន​គេ​សន្យាថា​នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​អវកាស​រយៈពេល ៥ ឆ្នាំ​ទៀត ហើយ​ពូ​ទីន​បានចេញ​សេចក្ដីណែនាំ​ឱ្យ​ប្រធាន​អវកាស​របស់គាត់​ឱ្យ​មនុស្ស​យន្ត​នេះ​ហោះ​ទៅដល់​ភព​ព្រះ​ចន្ទ​ត្រឹម ១៥ ឆ្នាំ​ទៀត​ឱ្យបាន​៕

ប្រភព៖បរទេស

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត